ចៀវៃ ទម្លាយទម្លាប់អាក្រក់របស់ ប្ដី និងកូន ថាដូចគ្នាបេះបិទ
- 2021-03-19 02:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃ ទម្លាយទម្លាប់អាក្រក់របស់ ប្ដី និងកូន ថាដូចគ្នាបេះបិទ
ចន្លោះមិនឃើញ
វិបសាយ Sohu ថ្មីៗនេះបានចុះផ្សាយអត្ថបទមួយទាក់ទងនឹង Ruby Lin ដែលបានចូលរួមកម្មវិធីជជែកកម្សាន្តមួយ ដោយបានចែករំលែកនូវជីវិតគ្រួសាររបស់នាង។
នៅពេលសួរដល់កម្លាំងចិត្តដែលជម្រុញចិត្តនាងឈានមកដល់ថ្ងៃនេះ Ruby Lin តារាសម្ដែងចិន បានទម្លាយថា កើតចេញពីគ្រួសារទាំងស្រុង។ ពួកគេគឺជាកម្លាំងចិត្ត ដែលជួយនាងសម្រេចជោគជ័ួបានដូចពេលនេះ។ Ruby ក៏បាននិយាយពីប្ដី និងកូនស្រីដែរ ថាមានចរិតដូចគ្នាបេះបិទរហូតនាងមិនដឹងនិយាយយ៉ាងណា ជាពិសេសកូនស្រីតែម្ដង គឺខ្លាំងដៃណាស់។
និយាយដល់ចំណុចនេះ ពិធីករក៏បានលើកឡើងដែរថា កូនក្មេងដែលស្ថិតនៅតារានិករ Capricorn ជាមនុស្សគួរឲ្យស្រឡាញ់ និងស្អាតៗ ប៉ុន្តែពួកគេចូលចិត្តធ្វើមុខមាត់អាក្រក់ៗទៅវិញ។
ពេលនោះ Ruby ក៏បានលាន់មាត់ថា កូនរបស់ខ្លួនពេលញញឹមគឺស្អាត តែឲ្យតែមានអារម្មណ៍ធុញ មុខប្រែទៅជាមាំ ហើយបញ្ចេញមកច្បាស់ៗតែម្ដង។
មហាជនចិនក៏បានលើកឡើងដែរថា ទាំង Wallace Huo និងកូន មានចរិតដូចគ្នាណាស់ ជាពិសេសពេលមានអារម្មណ៍បែបណា ទឹកមុខក៏ប្រែដូចគ្នាដែរ មិនដែលចេះលាក់ទេ៕