អធិរាជបាំងស្រុកខ្មែរ ស្មាត់វ៉ា ប្រាប់ពីរបៀបបាំងឱ្យបានល្អ (វីដេអូ)

  • 2021-03-22 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតបាល់មិត្តភាព​ក្រៅផ្លូវការស្មាត់ រស់ ហាន់វ៉ា ត្រូវបានមហាជនចាត់ទុក​ជាអ្នកមានរនាំងល្អមួយរូបរហូតទទួលរហស្សនាមថា «អធិរាជបាំង»​ ស្រុកខ្មែរ។ ទាក់ទងការបាំង មានប្រិយមិត្តជាច្រើនបានចោទសួរបងប្រុសស្មាត់វេតថាធ្វើយ៉ាងណាទើបមានរនាំង​ល្អ?

ដោយ​អ្នកស្នេហាវិស័យកីឡាបាល់ទះសួរច្រើនពេក ស្មាត់មកពីខេត្តតាកែវ ក៏បានទម្លាយលើបណ្ដាញ​សង្គម TikTok របស់ខ្លួនដូចខាងក្រោម៖

-ទី១៖ មើលលើចង្កេះស្មាត់៖ ត្រូវមើលថាតើស្មាត់ម្ខាងទៀត ងាកចង្កេះទៅណា បត់ទៅណា។

-ទី២៖ មើលលើបាល់ស្អាត៖ កន្លែងនេះអ្នកបាំងត្រូវស្វែងយល់ពីស្មាត់ ថាតើស្មាត់នោះពេលបាល់ស្អាត គាត់ចូលចិត្តវៃទៅ បាល់ឆ្ងាយវៃទៅណា បាល់គៀក គាត់ចូលចិត្តវៃទៅណា។

-ទី៣៖ ការបញ្ឆោទចង្កេះ(អ្នកបាំង)៖ ស្មាត់វ៉ាថាអ្នកបាំងក៏ត្រូវបញ្ឆោទបង្កេះដែរ។ ឧទាហរណ៍៖ លោតចង្កេះនៅខាងស្ដាំ តែទម្លាក់ដៃដាក់ទៅត្រាវែខាងឆ្វេង។

បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ