ឆ្លងពីយប់មិញ ព្រឹកនេះបុរសវ័យ ៧៥ឆ្នាំម្នាក់ទៀតនៅកម្ពុជា បានស្លាប់ដោយសារកូវីដ
- 2021-03-22 03:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងពីយប់មិញ ព្រឹកនេះបុរសវ័យ ៧៥ឆ្នាំម្នាក់ទៀតនៅកម្ពុជា បានស្លាប់ដោយសារកូវីដ
ចន្លោះមិនឃើញ
អ្នកកើតជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើតាមប្រភពបានបញ្ជាក់ថា បុរសរូបនេះត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។
បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។
អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍។
ក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនដំណឹងអំពីករណីស្លាប់នេះនៅពេលបន្ទាប់។
សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។