សប្ដាហ៍នេះ ថុល លីណា ចេញបទចម្រៀងបន្តកន្ទុយគ្នា ហើយថាត្រៀមពីរបទទៀតសម្រាប់ចូលឆ្នាំខ្មែរ
- 2021-03-23 08:23:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្ដាហ៍នេះ ថុល លីណា ចេញបទចម្រៀងបន្តកន្ទុយគ្នា ហើយថាត្រៀមពីរបទទៀតសម្រាប់ចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសទើបរះថ្មី ថុល លីណា កំពុងសម្រិតសម្រាំងថតMV ពីរបទដើម្បីត្រៀមចេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិឆ្នាំ២០២១ ខាងមុខ ខណៈដែលលោកបានចេញបទចម្រៀងចង្វាក់រាំវង់យ៉ាងពីរោះៗបន្តកន្ទុយគ្នាចំនួន៣បទ នៅក្នុងសប្ដាហ៍នេះ។
តារាចម្រៀងរូបនេះ និយាយថា បទទាំងពីរដែលលោកត្រៀមចេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះ មិនទាន់អាចប្រាប់ចំណងជើងបាននៅឡើយទេ បទដែលបានចេញ និងបន្តចេញនៅក្នុងសប្ដាហ៍នេះ គឺមានដូចជាបទ៖"ដាស់ប្ដីទៅផឹក" បទ"បើសិនជាបង" និងបទ"ស្នេហាកំលោះទាំងបួន"។
ថុល លីណា បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីអំឡុងឆ្នាំ២០០៨ តាមរយៈការប្រឡងក្នុងកម្មវិធី"Cambodia Idol" រដូវកាលទី២។ ត្បិតថាលោកពុំទទួលបានជយលាភីលេខ១ក្នុងឱកាសនោះ ប៉ុន្តែទឹកដមសំឡេងរបស់លោកត្រូវបានមហាជនទទួលស្គាល់ថាពីរោះមិនចេញតារាចម្រៀងអាជីពឡើយ ក្រោយពីលោកបានចេញចម្រៀងជាច្រើនបទតាមChanel Youtube ឈ្មោះ TK។
គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ នេះ តារាចម្រៀង ថុល លីណា បានច្រៀងឡើងវិញនូវបទមរតកដើម និងOriginal Song មិនក្រោម៥០បទឡើយ។ បទដែលទទួលបានការគាំទ្រខ្លាំងក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ នេះ គឺមានដូចជាបទ"យល់ច្រឡំថាគេស្រឡាញ់យើង" បទ"ប្ដីញៀនល្បែង" និងបទ"ជីវិតអ្នកម្ដាយ"៕