មើល​ឲ្យ​ជាក់​ចាំ​ញាក់ចិញ្ចើម Pey Pey dy តែងខ្លួនធ្វើស្រី ក្រឡេក​ឃើញ​ភ្លាម​អាច​លង់ភ្លឹប

  • 2021-03-24 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pey Pey Dy ជាតារាសម្ដែងមួយរូបកំពុងទាញប្រជាប្រិភាពយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ តាមរយៈសមត្ថភាពសម្ដែង និងស្នាដៃដឹងនាំសម្ដែងរឿងកំប្លែងខ្លីជាច្រើន ដែលធ្វើឱ្យមហាជនសើច សប្បាយអស់ទុក្ខកង្វល់ពេលបានទស្សនាវីដេអូកំប្លែងក្រុម Pey Pey Dy។

Pey Pey Dy មិនត្រឹមតែមានសមត្ថភាព ទេព្យកោសល្យល្អប៉ុណ្ណោះទេតារាសម្ដែងរូបនេះក៏ត្រូវបាន មហាជនពោលសរសើរថារូបលោកក៏ជាតារាសម្ដែងប្រុសមួយរូបដែលមានមុខមាត់រាងរូវសង្ហាខ្លាំងតែម្ដង។ ក្រៅពីមានមុខមាត់សង្ហាជាទីគាប់ចិត្តអ្នកគាំទ្រ Dy ថែមទាំងមានទម្រង់មុខពងក្រពើ ស្រស់ស្អាត មិនចាញ់មនុស្សប៉ុន្មានទេ។

ជាក់ស្ដែងថ្មីៗនេះ Pey Dy បាន Make up តុបតែងខ្លួនស្លៀកពាក់ធ្វើជាមនុស្សស្រីពិតជាស្រស់ស្អាត ដូចមនុស្សស្រីខ្លាំងតែម្ដងបើទោះខ្លួនជាប្រុសក៏ដោយ ក៏ស្អាតមិនចាញ់ស្រីប៉ុន្មានដែលទាំងត្រេមុខ វី សាច់មុខភ្លឺរលោ ជាមួយនិងកែវភ្នែកស្រទន់។

អ្នកគាំទ្រលាន់មាត់គ្រប់គ្នាពីសម្រស់តែងធ្វើស្រី Pey Dy ស្រស់ស្អាតដូចបេះបិតទៅ នឹងមនុស្សស្រី។ ហើយបើប្រៀបធៀបរូបធម្មតា និងរូបតែងស្រី ហាក់បីដូចជាមនុស្សពីរនាក់ផ្សេងគ្នាអ៊ីចឹង៕

ទស្សនារូបថតខាងក្រោម៖

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម