Jay B ទម្លាយពីភាពលំបាកក្រោយចេញពី JYP និងការតាំងចិត្តធ្វើអ្វីផ្សេងទាន់នៅរស់

  • 2021-03-24 03:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Jay B (GOT7) បាន​បង្ហាញ​មុខ​សម្រាប់​លេខចេញ​ផ្សាយថ្មី​របស់​ទស្សនាវដ្ដី Arena Homme Plus ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ខែមេសាខាងមុខ។

បង្ហាញ​មុខ​ពេល​នេះ​ Jay B ក៏​បាន​ផ្ដល់បទសម្ភាស​ឲ្យ​ទស្សនាវដ្ដី​ដែរ ពិសេស​លើក​ពី​ការ​សម្រេច​ចិត្តចេញ​ពី​ JYP ក៏ដូចជា​អនាគតរបស់ GOT7។

«ពួកយើង​បាន​ពិភាក្សា​គ្នា​ពីការ​ចាកចេញ​ពី​ផលិតកម្ម JYP ទាំងអស់​គ្នា ហើយធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ដោយខ្លួនឯង។ ខ្ញុំ​បាន​ទទួល​ខុសត្រូវ​សម្រាប់ដំណើរការ​ ក្នុង​ការ​ថត​បទ​ថ្មី​ ហើយយើង​បាន​ចេញ​បទ "Encore" កាលពីពេល​ថ្មីៗ​នេះ។ ខ្ញូំ​មាន​មោទកភាព​ខ្លាំង​ ដែលអាច​ធ្វើ​អ្វី​ថ្មី ខុសពីអ្វី​ដែល​ខ្ញុំ​ធ្លាប់ធ្វើពីមុន។ បទ​ថ្មី​នេះ​គឺ​ចង់​បញ្ជាក់​ថា ពួកយើងអត់បំបែក​ក្រុមទេ ដូច្នេះ​នៅ​ជំហាន​បន្ទាប់ គឺ​កាន់តែ​សំខាន់។ នៅពេល​យើងចេញ​ពី JYP, CEO Jung Woo បាន​ប្រាប់​ខ្ញុំ​ថា​ "នេះ​គឺជា​កន្លែង​ដែល​ស្នាដៃការងារពិតរបស់អ្នក​ដឹកនាំចាប់​ផ្ដើម" ខ្ញុំ​ទទួល​ស្គាល់​ថា​សម្ដី​នេះ​គឺ​ជា​ការពិត»។ Jay B បញ្ជាក់។

ពេល​ចេញ​មក​ធ្វើការផ្ទាល់​ដោយខ្លួន​ឯង ទើប​លោក​ដឹង​ច្បាស់ថា​ គ្រប់យ៉ាង​មិនស្រួល​ដូចគិត​ទេ។ ម្យ៉ាង​ Jay B ធ្លាប់​គិត​ក្នុង​ចិត្ត​ថា​ សមត្ថភាព​ និង​ចំណេះដឹង​របស់ខ្លួន​ក្នុង​វិស័យ​នេះ​ពិតជា​នៅ​មាន​កម្រិត ដូចនេះបើចេញពីផលិតកម្ម លោកអាចជួបរឿងលំបាក ពិបាកជម្នះ ប៉ុន្តែ​ក្រោយមកស្រាប់តែភ្ញាក់ខ្លួនថា បើបន្តនៅក្រោម​ផលិតកម្មដដែល នោះលោកនឹង​កាន់តែមាន​រឿង​ពិបាកជាងនេះទៀត។

ជាកិច្ចបញ្ចប់​ មេក្រុម GOT7 បាន​បន្ថែម​ថា៖ «ខ្ញុំចង់​បន្ត​ធ្វើ​អ្វី​ដែល​បង្កប់សារគ្រប់យ៉ាង​ ទាន់ខ្ញុំ​នៅរស់។ ខ្ញុំជឿថា​គ្មានជាតិក្រោយទេ ដូច្នេះ​ខ្ញុំ​ព្យាយាមធ្វើអ្វីឲ្យអស់ពីសមត្ថភាពនៅពេល​នេះ ទើប​ខ្ញុំ​គ្មាន​ការស្ដាយក្រោយ»

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី