ទៅពិនិត្យសុខភាព លទ្ធផល​​មិន​ទាន់​ចេញផង តែ កុល ដាវី មានក្ដីសង្ឃឹម​បែបនេះ

  • 2021-03-24 08:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យ​ជ្រេ កុល ដាវី បាន​ទាញ​យក​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ និង​មហាជន​កាន់​តែ​ច្រើន បន្ទាប់​ពី​នាង​ប្រកាស​យក​កូន​ឲ្យ​បាន​នៅ​ឆ្នាំ​២០២១ នេះ។ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​មីនា នេះ ដាវី បាន​ចេញ​ទៅ​ពិនិត្យ​សុខភាព ក្នុង​គោលបំណង​ចង់​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ក្នុង​ដំណាក់​កាល​ត្រៀម​ពពោះ​កូន​ដំបូង​។

ក្នុង​រយៈពេលចុងក្រោយនេះ កុល ដាវី បាន​បោះបង់ការងារសម្ដែង និងការងារក្រៅសិល្បៈស្ទើរទាំងស្រុង ដោយនាងប្រាប់គេឯងថា នាងកំពុងថ្នាក់ថ្នមខ្លួន ដោយទុកពេលទំនេរច្រើនសម្រាប់ថែទាំសុខភាព និងចង់មានពេលច្រើនកាន់តែច្រើនជាមួយស្វាមី។

តារា​សម្ដែង​រូប​នេះ​បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម​Facebook ដោយ​មាន​ភ្ជាប់​នូវ​រូប​ថត​ដ៏​ស្រស់​ស្អាត​របស់​នាង​ចំនួន​ពីរ​សន្លឹក​ថា៖"ទៅ​ពិនិត្យ​សុខភាព...តាម​យក​កូន​ឲ្យ​បាន​សម្រេច"។

ចំពោះ​លទ្ធផល នៃ​ការ​ពិនិត្យ​មិន​ទាន់​ត្រូវ​បាន​នាង​បញ្ចេញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កុល ដាវី ធ្លាប់​ប្រាប់​Sabay ថា អ្នក​នាង​កំពុង​ថ្នាក់ថ្នម​ខ្លួន និង​អនុវត្ត​វិធាន​មួយ​ចំនួន​របស់​គ្រូ​ពេទ្យ​ដើម្បី​ត្រៀម​ពពោះ​កូន​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០២១ នេះ។ នាង​ថា បើ​ទោះ​បី​ជា​កូន​នោះ​ប្រុស ឬ​ស្រី​ក៏​នាង​នៅ​តែ​ស្រឡាញ់ ព្រោះ​នេះ​ជា​ក្ដី​ប្រាថ្នា​របស់​នាង និង​លោក​សុខ រក្សា ដែល​ជា​ស្វាមី​របស់​នាង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ