នៅ​ភ្នំពេញ​យើង​ហ្នឹង! ​ម៉ាស់​ការពារ​ផលិត​ដោយ LG ​តម្លៃ​ស្មើនឹង​ទូរសព្ទ​មួយ​គ្រឿង​

  • 2021-03-25 08:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង LG ​ស្រាប់​តែ​បាន​បញ្ចេញ​លក់​ម៉ាស់​ការពារ​ ​ដែល​ជា​​ផលិតផលថ្មីរបស់​ខ្លួន​ក្នុង​អំឡុង​ពេល​រាតត្បាត​ដោយ​វីរុស​កូវីដ-១៩ ដ៏​កាចសាហាវ។ ​ម៉ាស់​ផលិត​ដោយ​​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ខាង​លើ​នេះ​ គឺ​ជា​ប្រភេទ​ម៉ាស់​បន្សុទ្ធ​ខ្យល់​ ​មាន​មក​ភ្ជាប់​ជាមួយ​តំរង​ខ្យល់​​មាន​នាទី​ចម្រោះ​ធូលី​ដី​ដែល​ហោះ​មក​ប៉ះ​ច្រមុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​​ទៀត​ផង។

​ម៉ាស់​ដ៏​ទំនើប​ខុស​ប្លែក​ពី​ម៉ាស់​ធម្មតា​មួយ​នេះ​​ត្រៀម​នឹង​​ចរាចរណ៍​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហាង​លក់​ទូរសព្ទ​ សុខ លី​ ​នៅ​ភ្នំពេញ​បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​តម្លៃ​របស់​វា​គឺ ១៨៩ ដុល្លារ​ អាច​នឹង​មាន​លក់​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ​បើ​ធៀប​ទៅ​នឹង​ស្មាតហ្វូន​កម្រិត​ថវិការ​ ឬ​កម្រិត​មធ្យម​តម្លៃ​ប៉ុណ្ណេះ​អ្នក​អាច​យក​ទូរសព្ទ​នោះ​ចេញ​ពី​ហាង​​បាន​​មួយ​​គ្រឿង​មក​ប្រើ​បាន​យ៉ាង​រំភើយ​ ​ចុះ​អ្នក​ទាំងអស់​គ្នា​វិញ​ចង់​សាកល្បង​ពាក់ម៉ាស់​នេះ​ឬអត់? ​​សូម​ទស្សនា​រូបភាព​ខាងក្រោម៖​

អត្ថបទ៖ រក្សា