ដំណឹងរន្ធត់ចិត្ត! កូវីដបានឆក់ជីវិតមន្ត្រីនគរបាលវ័យ ៥៥ឆ្នាំ មួយរូបទៀតហើយ នៅព្រឹកនេះ

  • 2021-03-26 01:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានបឋម ពីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ហើយគាត់គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ។

អ្នកជំងឺកូវីដ១៩ វ័យ ៥៥ឆ្នាំរូបនេះបានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ ករណីស្លាប់នៅកម្ពុជាដោយសារជំងឺកូវីដ១៩ មានចំនួន ៨នាក់ហើយ រួមបញ្ចូលទាំងអ្នកស្លាប់ដែលជាមន្ត្រីនគរបាលខាងលើ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន