Teaser បទថ្មីរបស់ Park Bom «Do Re Mi Fa Sol» ចេញផ្សាយហើយ

  • 2021-03-26 03:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះ Park Bom បាន​ចេញ វីដេអូ Teaser ថ្មីរបស់បទ «Do Re Mi Fa Sol» ដែលជា​ Teaser ទី ១ស្វាគមន៍មុនការមកដល់វីដេអូផ្លូវការ។

វីដេអូបទចម្រៀងមួយ​នេះ Park Bom ចង់​បង្ហាញពីថ្ងៃថ្មី​ ថ្ងៃដែល​មាន​តែ​ក្ដីសុខផ្លូវចិត្ត ពេល​ក្រុមគ្រួសារជុំគ្នា រីករាយ​ក្រោមពន្លឺថ្ងៃរួមគ្នា ដោយមិនបារម្ភនឹង​ការ​ឆ្លងមេរោគ ហើយថ្ងៃនោះជា​ថ្ងៃដែល​ផ្ដល់ក្ដីសង្ឃឹមថ្មី គ្មាន​ការ​គំរាម​កំហែង​ពីជំងឺអ្វីទាំងអស់។

គ្រប់យ៉ាង​ដែលធ្វើឲ្យគ្រប់គ្នា​មាន​អារម្មណ៍ស្រស់ថ្លា ស្របពេល​កំពុង​ប្រយុទ្ធប្រឆាំង និងការពារពីមេរោគ COVID-19 ដ៏កាចសាហាវពេល​នេះ នឹង​មាន​បង្ហាញ​ក្នុង​បទថ្មី​របស់តារាចម្រៀង​សំឡេង​ខ្ពស់រូបនេះ​។ រង់ចាំទស្សនាទាំងអស់​គ្នា​នូវ​ MV បទ «Do Re Mi Fa Sol» នៅ​ថ្ងៃទី៣១ ខែមីនា វេលាម៉ោង​៤ល្ងាចខាងមុខ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី