បញ្ជា​ដោយ​សំឡេង ប្រើ​ឲ្យ​ឆ្នាំង​ដាំបាយ​ខ្លួន​វា (មាន​វីដេអូ)

  • 2021-03-26 05:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំង​ដាំបាយ​ដ៏​សែន​ឆ្លាត​មួយឈ្មោះ​មាន​ផ្លូវការ​ហៅ​ថា Instant Pot បំពាក់​​ដោយ បច្ចេកវិទ្យា Smart Wi-Fi pressure ត្រូវ​បាន​គេផលិត​បាន​ជោគជ័យ​និង​ដាក់​ឲ្យ​ដំណើរ​ការជា​មួយ​នឹង​ជំនួយ​ការ​ឆ្លាតវៃ​ ដោយ​ប្រើ​សំឡេង​បញ្ជា Google Assistant ។ ឆ្នាំង​បាយ​នេះ​ គឹ​ជា​ផលិតផល​សម្ភារៈ​ផ្ទះ​បាយ​​លំដាប់​លេខ ១ ​មក​ពី​សហរដ្ឋ​អាមេរិក​។

ឆ្នាំង​ដាំបាយ​ Instant Pot Smart-WiFi ជំនាន់ទី ១

ឆ្នាំង​នេះ​មាន​តម្លៃ ១៤៩ ដុល្លារ អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​វា​ផ្ទាល់​ដោយ​ប្រើ​សំឡេងបាន មាន​ន័យ​ថា បើ​ចង់​ចម្អិនអ្វី​មួយក្នុង​ឆ្នាំង​ហើយ​គ្រាន់​តែ​និយាយ​ពាក្យ​ថា "Hey Google” ដើម្បី​ដាស់ Google Assistant ឲ្យ​​វា​រង់ចាំ​ស្ដាប់​សំឡេង​អ្នក​បញ្ជា រួច​មក​ឲ្យ​ឆ្នាំង​ដាំ​បាយ​ឆ្លាតវៃ​នោះធ្វើ​អ្វី​តាម​​អ្នក​ប្រាប់​។

អ្នក​​ក៏​អាច​បញ្ជា​ឆ្នាំង​ដាំ​បាយ​នេះឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ ហើយ​​ថែម​ទាំង​អាច​កំណត់​ពេល​​រយៈពេល​ចម្អិន និង​មុខងារ​ផ្សេងៗ​ទៀត​ ដូច​ជា​ ចំហុយ​ម្ហូប​ ជាដើម​។

តាម​ពិត​ទៅ Instant Pot កាល​ពី​មុន​មាន​មុខងារ​​​​បញ្ជា​ឆ្នាំង​ដាំ​បាយ​​នេះ​ តាម​ទូរសព្ទ​រួច​មក​ហើយ​ដែល​ក្រុមហ៊ុនភ្ជាប់​តាម​​កម្មវិធី Instant Pot mobile app ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។ ឆ្នាំងបាយជំនាន់​ចុងក្រោយ​ផលិត​នៅ​ឆ្នាំ ២០១៩ នេះ​ភ្ជាប់​មក​ស្រាប់​ជាមួយ​មុខងារ Google Assistant ដាក់​លើ​ឆ្នាំង​​ឆ្លាតវៃ​នេះ​តែ​ម្ដង​ទៅ៕

សូមទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រក្សា