មិនធម្មតា! ប្រវត្តិអ្នកប្រដាល់ ជ័យ កុសល គ្រាន់តែ អូស្ត្រាលី ធ្លាប់ទៅ៤ដង
- 2021-03-26 08:34:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ប្រវត្តិអ្នកប្រដាល់ ជ័យ កុសល គ្រាន់តែ អូស្ត្រាលី ធ្លាប់ទៅ៤ដង
ចន្លោះមិនឃើញ
កំពូលអ្នកលេងកែងពិឃាដ ជ័យ កុសល់ មានប្រវត្តិប្រកួតល្បីខ្លាំង និងត្រូវគេអញ្ជើញទៅប្រទេសអូស្ត្រាលី ៤ដង និងធ្លាប់ឈ្នះខ្សែក្រវាត់១គ្រឿងផងនៅឯទីណោះអំឡុង ឆ្នាំ២០០៨។
លោក ជ័យ កុសល់ បានឲ្យដឹងថា អំឡុងឆ្នាំ២០០៥ ឡើងទៅគឺលោកបានចេញទៅប្រកួតនៅក្រៅប្រទេសច្រើនមែនទែន ក្នុងនោះប្រទេសអូស្ត្រាលី មាន៤ដង គិតជាចំនួនប្រកួតវិញប្រហែលខ្ទង់២០ប្រកួត។
ដោយសារតែមានកេរ្តិ៍ឈ្មោះល្បី និងឈ្នះជាបន្តបន្ទាប់រូបលោកបានការផ្ដល់ឱកាសឲ្យវ៉ៃដណ្ដើមខ្សែក្រវាត់នៅអូស្ត្រាលី អំឡុងឆ្នាំ២០០៨ និងឈ្នះក្នុងការដណ្ដើមនោះទៀតផង។
រំលឹកដែរថា លោក ជ័យ កុសល់ ជាអតីតអ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជា។ លោកចូលគុនខ្មែរដំបូងនៅឆ្នាំ ១៩៩៩។ បច្ចុប្បន្នលោកជាគ្រូបង្វឹកប្រដាល់ និងជាចៅក្រមនៅសង្វៀនបាយ័ន៕