អស្ចារ្យ​ណាស់!​ តារា​ក្បាច់​គុន​​ សំ ថារ័ត្ន ​កំពុង​ថត​កុន Hollywood​ ជួប​សុទ្ធ​តារា​ល្បី​ពិភពលោក​

  • 2021-03-29 04:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ល្បុក្កតោ​ និង​គុន​ខ្មែរ​ សំ​ ថារ័ត្ន​ អស្ចារ្យ​ណាស់​កំពុង​ថត​កុន​ Hollywood​ ជា​មួយ​តារា​ល្បីៗ​លើ​ពិភពលោក​ដូច​ជា​ Jennifer Lopez​ ជា​ដើម។​

សំ ថារ័ត្ន (ហ្វេសបុក ថារ័ត្ន)

​នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ សំ ​ថារ័ត្ន​ បាន​បញ្ជាក់​ថា​ អំឡុង​ថ្ងៃ​ទី២៦​ រូប​គេ​បាន​ថត​ឈុត​វ៉ៃ​តប​រួចរាល់​ហើយ ​នៃ​ខ្សែភាពយន្ត​យន្ត​ Hollywood​ មួយ​ដែល​មាន​សុទ្ធ​តែ​តារា​ល្បី​របស់​ពិភពលោក​ផង។​ បើ​ទោះ​ជា​លើក​ទី១​ របស់​ខ្លួន​ក្ដី​ យ៉ាង​ណា​ការ​ថត​នេះ​ដំណើរ​ការ​ទៅ​ក៏​ដូច​ជា​បញ្ចប់​យ៉ាង​រលូន​ និង​មាន​ការ​សរសើរ​ពី​គ្រប់​ក្រុម​ការងារ​ផង​ដែរ។​

សំ ថារ័ត្ន (ហ្វេសបុក ថារ័ត្ន)

កីឡា​ការិនី​ក្បាច់​គុន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ឈុត​តូចតាច​នៃ​រឿង​របស់​ Hollywood​ ក្ដី​ ប៉ុន្តែ​វា​ធំ​ និង​អស្ចារ្យ​សម្រាប់​ខ្លួន។​ ឈុត​ដែល​ថត​រួច​ហើយ​នោះ​ក៏​ជា​ឈុត​គ្រោះថ្នាក់​បំផុត​ដែល​ខ្លួន​មិន​ធ្លាប់​ថត​ពី​មុន​ដែរ។​ អ្វី​ដែល​ ថារ័ត្ន​ សប្បាយ​ចិត្ត​បំផុត​នោះ​គឺ​ធ្វើ​បាន​ល្អ​ និង​រលូន​ដោយ​មិន​មាន​បញ្ហា​ធំដុំ​ ថែម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក៏​ដូច​ជា​អរគុណ​ចំពោះ​ការ​ខំប្រឹង​អស់​ពី​សមត្ថភាព​ហើយ​បាន​ល្អ​បែប​នេះ។​

សំ ថារ័ត្ន (ហ្វេសបុក ថារ័ត្ន)

រំលឹក​ដែរ​ថា​ សំ ​ថារ័ត្ន​ ជា​កីឡា​ការិនី​ក្បាច់​គុន​ល្បុក្កតោ​ និង​ គុន​ខ្មែរ​ ហើយ​កន្លង​ទៅ​រូប​គេ​ធ្លាប់​ថត​រឿង​ជា​ច្រើន​ផង​ដែរ​ដូច​ជា​ The First They Kill My Father ​ដែល​ដឹកនាំ​ដោយ​អ្នក​ស្រី​ Angelina Jolie ​និង​រឿង​ ការពារ​ឧក្រិដ្ឋជន Jailbreak​ ជា​ដើម។​ ចំពោះ​រឿង​ថ្មី​ដែល​កំពុង​ថត​នេះ​ សំ​ ថារ័ត្ន​ មិន​បាន​បញ្ចេញ​ឈ្មោះ​ និង​រូប​ភាព​ទេ​ព្រោះ​ខុស​គោលការណ៍​របស់​គេ។​ ដោយ​ដឹង​ត្រឹម​ថា​កីឡា​ការិនី​របស់​ខ្មែរ​រូប​នេះ​ថត​ជា​មួយ​ លោក​ Armie Hammer អ្នកស្រី​ Jennifer Lopes​ និង​តួ​សំខាន់​ៗ​មួយ​ចំនួន​ទៀត។​ យ៉ាងណា​គេ​ឃើញ​មាន​ហ្វេសបុក​មួយ​បាន​បង្ហោះ​ចំណងជើង​ទាក់ទង​និង​រឿង​ដែល​កំពុង​ថត​នេះ​មាន​ឈ្មោះ​ «SHOTGUN WEDDING » ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម