ប្រទេស​ ១៦៥ ​កំពុង​ប្រើ​ GPS ​ចិន​​​ចាប់​ទីតាំង​ច្បាស់​ជាង​ ២ ​តឹក​​ឯណោះ​

  • 2021-03-29 04:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​​ចិន​មួយ​​មាន​ឈ្មោះថា​ Beidu ​មាន​នាទី​សឹង​តែ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​កម្មវិធី GPS របស់​សហរដ្ឋ​អាមេរិក។ ​កម្មវិធី​ BeiDou Navigation Satellite System ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ថា​​ មាន​ប្រទេសចំនួន​ច្រើន​ជាង​ ​១៦៥ ​លើ​ពិភពលោក​ហើយ​​ក្នុង​ចំណោម ១៩៥ ​ប្រទេស​​​បាន​និង​កំពុង​ប្រើប្រាស់​។ ​ក្នុង​នោះ​ឈ្មោះ​ដែល​គេ​ដឹង​ច្បាស់ ​ក្រៅ​ពី​ប្រទេស​ចិន​ខ្លួន​ឯង​​គឺ ​ប៉ាគីស្ថាន​ ក្លាយ​ជា​ប្រទេស​ដំបូង​គេ​​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវការ​តាំង​ពី​​ឆ្នាំ ២០១៣ បន្ទាប់​មក​​ប្រទេស ​ព្រុយណេ​ ​និង​ប្រទេស​ផ្សេងៗ​ទៀត។

​ត្បិត​ថា​ទើប​កើត​នៅ​ឆ្នាំ ២០១១ ​ក៏​ពិត​មែន​​តែ​ ​Beidu ​របស់​ចិន​មាន​សមត្ថភាព​ពិសេស​អាច​​ចាប់​ទីតាំង​ច្បាស់​ជាង​ ២ តឹក​(20cm)​បើ​ធៀប​នឹង​កម្មវិធី GPS ​នៅ​ពេល​យក​មក​ប្រើប្រាស់​ជាក់ស្ដែង​ដូចជា៖ ​រថយន្ត​អគ្គិសនី​ចិន​ ​ឬ​ម៉ូតូ​ដឹក​ជញ្ជូន​អាហារ(Fast food delivery) ​ដែល​ជា​ទិន្នន័យ​អ្នក​ស្រាវជ្រាវ​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​។​

​បច្ចេកវិទ្យា​ GPS ​ចិន​មាន​សារៈ​សំខាន់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ជាច្រើន​លើស​ពី​នេះ​ទៀត​ដែល​ជាពិសេស​គឺ​ '​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ' ​ដែល​អនុម័ត​ដោយ​ប្រធានាធិតី ចិន ។​​ ​តាម​រយៈ​ប្រព័ន្ធ​ផ្កាយរណព​ផ្ទាល់​ខ្លួន ​មក​ទល់​ពេល​នេះ ចិន ​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ Beidu ​ចូល​គន្លង​តារាវិថី​នៅ​ទី​អវកាស​ចំនួន​ ៥៥ រួច​មក​ហើយដែល​គ្រប់​ដណ្តប់​ទូទាំង​ប្រទេស​ចិន ស្ទើរ​តែ​មួយ​ផ្នែក​ធំ​​នៃ​ពិភពលោក​បើ​ធៀប​នឹង​ GPS ​។

ជម្រាប​ជូន​ផង​ដែរ​ថា ​ប្រតិបត្តិការ​ធំ​ជាង​គេ​គឺ​ បេសកម្ម​បាញ់​បង្ហោះ​យាន​អវកាស​ចូល​ទី​ងងឹត​បំផុត​នៃ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ ២០១៩ ​កន្លង​ទៅ​និង​បេសកម្មថ្មីៗ​ដែល​ ចិន ​កំពុង​អភិវឌ្ឍន៍​អវកាស​ប្រជែង​ជាមួយ អាមេរិក និង​រុស្ស៊ី។​​ បើ​អ្នក​ចង់​សាក​ល្បង​អាច​ដោនឡូត​នៅ​ App Store និង Play Store បាន​៕

យាន​របស់ចិន ស្ថិត​ក្នុង​ទី​ងងឹត​បំផុត​នៃ​ផ្ទៃ​ព្រះ​ចន្ទ

ប្រភព៖ YouTube | Asia.Nikkei   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី