នាយក្រូច ចេញមុខព្រលះក្រុមបំពុលសង្គមមួយចំនួន ក្រោយល្បីថាស្រី អ៊ីត បានបាត់បង់ជីវិត

  • 2021-03-29 06:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៩ មីនា នេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង នាយក្រូច ចេញមុខទម្លាយ ស្ថានភាពសុខភាពប្អូនស្រី នាងអ៊ីត ហើយនាយ ក្រូច ថែមទាំងប្រលះអ្នកមួយចំនួនក្រោយល្បីថាស្រី អ៊ីត បានបាត់បង់ជីវិតដោយជំងឺកូវីដ-១៩។

ស្រីអ៊ីត បានសម្រាកព្យាលជំងឺកូវីដ-១៩អស់រយៈពេលជាងកន្លះខែមកហើយ ដោយឡែកស្ថានភាព សុខភាពរបស់តារាកំប្លែងរូបនេះក៏បានធូរស្បើយច្រើន បើយោងតាមពាក្យសម្ដីនាយ ក្រូច បានបញ្ជាក់។ ដោយឡែក នាយក្រូច ហាក់ក្ដៅស្លឹកត្រចៀកក្រោយល្បីថាប្អូនរបស់លោកបានបាត់បង់ជីវិតដោយសារ កូវីដ។ មិនចាំយូរ នាយក្រូច តបតទៅវិញថា” សូមជុំរាបជូនបងប្អូនអោយបានជ្រាបថាប្អូនស្រីខ្ញុំមាន សុខភាពល្អវិញហើយជិតបានត្រឡប់មកផ្ទះវិញហើយ ហាមក្រុមបំពុលសង្គមមួយចំនួនដែលផុស ថាប្អូនខ្ញុំស្លាប់ បើមិនច្បាស់សូមកុំផុសបំភ្លៃ”

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការលើកឡើងរបស់ នាយក្រូច ស្ថានភាពសុខភាព ស្រីអ៊ីត បានល្អប្រសើរឡើងវិញហើយ ក្រោយសម្រាកព្យាបាល មានការថែទាំដិតដល់ពីគ្រូពេទ្យជំនាញអស់រយៈពេល១៧ថ្ងៃមកនេះ ហើយវាមិនដូចអ្វីដែលល្បីថា ស្រីអ៊ីត បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម