ព័ត៌មាន​បឋម ឌីជេ ក្ដឹប ចេញ​អាការ​គួរ​ឲ្យ​បារម្ភ ដោយ​​ក្អក​ហត់ និង​អស់​កម្លាំង

  • 2021-03-29 07:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​នៅ​រសៀល​ម្សិលមិញ​នេះ មាន​ឈ្មោះ​ចាន់ សំណាង ដែល​គេ​ស្គាល់​ថា​ជា ឌីជេ ក្ដិប បាន​លេច​ចេញ​នូវ​អាការ​ក្អក​ហត់ និង​អស់​កម្លាំង ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ពេល​នេះ នាយ​បាន​ចូល​ខ្លួន​ទៅ​យក​សំណាក​ហើយ។

ដំណឹង​នេះ​ទម្លាយ​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ "Kdep Eysan" ដែល​គេ​សង្ស័យ​ថា​ជា​គណនី​របស់​ឌីជេ​ក្ដិប​ផ្ទាល់។ គណនី​នេះ​បាន​សរសេរ​សារ​ដូច្នេះ​​ថា៖ "នៅ​វេលា​ម៉ោង១៣:០០នាទី​ថ្ងៃ​ទី​២៨ ខែមីនាឆ្នាំ២០២១នេះ នៅ​សាលារុកោសល្យ មានករណី​បុរសម្នាក់ឈ្មោះចាន់សំណាង​ ហៅឌីជេក្តិប ភេទប្រុស​អាយុ​ ៣៣ឆ្នាំ ជាបុគ្គលិកផលិតកម្មហង្ស បានជិះPassapp ពាក់ស្លាកលេខសៀមរាប​1AH-8272 របស់​ឈ្មោះ​ផុម ឆេន ភេទប្រុសអាយុ​៣៣ឆ្នាំ បានចូលមកពិនិត្យសុខភាព បន្ទាប់ពីមានអាការៈក្អកហត់ អស់កម្លាំង​។

រូបភាព​៖ ហ្វេសប៊ុក kdop eysan

-ឈ្មោះចាន់ សំណាង​ ហៅឌីជេក្តិប​បាន​ជិះរថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាល​ពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះនាំបុរសរូបនេះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ចំណែកអ្នករត់Passup បានស្នើរអោយ​នៅសាលា​គរុកោសល្យ​ជាបណ្តោះអាសន្ន ។ សូមអស់យោបល់់

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម