Jackson Wang ឲ្យដំបូន្មានរឿងស្នេហា ថាបើស្រឡាញ់អ្នកណាម្នាក់ គួរធ្វើបែបណា?
- 2021-03-30 00:52:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jackson Wang ឲ្យដំបូន្មានរឿងស្នេហា ថាបើស្រឡាញ់អ្នកណាម្នាក់ គួរធ្វើបែបណា?
ចន្លោះមិនឃើញ
ស្ថិតក្នុងបទសម្ភាសជាមួយនឹង ABS-CBN តារាចម្រៀង K-Pop ដើមកំណើតហុងកុង Jackson Wang បានផ្ដល់នូវដំបូន្មានល្អចំពោះអ្នកដែលជួបរឿងស្នេហា ដូចអត្ថន័យបទ «LMLY»។
បទថ្មីរបស់ Jackson មានចំណងជើងថា «LMLY» បានរៀបរាប់ពីសេចក្ដីស្នេហាដែលមនុស្សម្នាក់មានចំពោះមនុស្សម្នាក់ទៀត ប៉ុន្តែមិនហ៊ានបង្ហាញចេញ បានត្រឹមលួចស្រឡាញ់ស្ងាត់ៗ។ ដំបូន្មានរបស់ម្ចាស់បទចំពោះអ្នកដែលលួចស្រឡាញ់គេនោះ គឺលោកចង់ឲ្យប្រាប់គេត្រង់ៗ។
«ប្រសិនអ្នកពិតជាចូលចិត្តអ្នកណាម្នាក់ អ្នកគួរតែហ៊ានប្រាប់គេឲ្យបានទៅ។ គួរនិយាយថា “អេ! ខ្ញុំចូលចិត្តអ្នក” ឬអាចនិយាយថា “គួរតែផ្ដល់ឱកាសម្ដងទៅ”?» នេះជាអ្វីដែល Jackson លើកឡើង។
ក្នុងករណីដែលម្នាក់នោះមិនទទួលយកក្ដីស្រឡាញ់ទេ Jackson និយាយថា «យ៉ាងម៉េចគឺអ៊ីចឹងហើយ ដូច្នេះគួរតែដើរទៅមុខទៅ»។ ទាក់ទងនឹងការសារភាពនេះត្បិតវាបង្ហាញចំៗពេក ប៉ុន្តែយ៉ាងណាយើងបានបញ្ជាក់នូវអារម្មណ៍ពិតដែលមមានចំពោះអ្នកដែលយើងស្រឡាញ់ ជាជាងដេកស្ដាយក្រោយមិនបានប្រាប់ពីទំហំស្នេហ៍ ព្រោះអ្នកណាទៅដឹងទៅ ថាមិនត្រូវម្នាក់នោះក៏មានចិត្តលើយើងដែរ៕