គិត​ជ្រៅ​ណាស់! ធុង ប៉េត្រូ ត្រៀម​បណ្ដុះ​ក្មេង​បី​នាក់​ដើម្បី​ជួយ​សង្គម​តាម​រយៈ​កម្មវិធី"ប្រឡង​កញ្ញា​ឯក​ភេទ​ទី៣"

  • 2021-03-30 07:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្លែក ហើយ​ដំបូង​គេ​នៅ​កម្ពុជា គឺ"ប្រឡង​កញ្ញា​ឯក​២៥​ខេត្ត/ក្រុង សម្រាប់​អ្នក​ភេទ​ទី៣"។ កម្មវិធី​នេះ នឹង​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ដោយ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ការងារ និង​ភាព​សប្បាយ​រីករាយ។

តារា​សម្ដែង និង​ជា​អ្នក​លក់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​ឈ្មោះ គឺ​លោក ទុយ វិសុទ្ធ ហៅ​ធុង ប៉េត្រូ បញ្ជាក់​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​សម្រាប់​តែ​បងប្អូន​ភេទ​ទី៣ ឬ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប៉ុណ្ណោះ ហើយ​បើ​បេក្ខជន​ចាប់​អារម្មណ៍​អាច​ដាក់​ពាក្យ​ដោយ​ឆាត​ចូល​Facebook ធុង ប៉េត្រូ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​០៩៧៩៨៨២៩៨៨ ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០២១ តទៅ។

ធុង ប៉េត្រូ៖"សម្រាប់​អ្នក​ជាប់​លេខ​១ បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន អូគីថាណា រយៈ​ពេល​១​ឆ្នាំ ហើយ​បេក្ខជន​ដែល​ជាប់​ជយលាភី នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​កសាង​សមត្ថភាព កេរ្តិ៍ឈ្មោះ និង​ជួយ​សង្គម​ដូច​ខ្ញុំ​បាន​ធ្វើ​រាល់​ថ្ងៃ​នេះ​អីចឹង"។

កម្មវិធី​ប្រឡង"កញ្ញា​ឯក​ភេទ​ទី៣" គ្រោង​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​២០២១ នេះ។ បេក្ខជន​គ្រប់​រូប​ដែល​មាន​អាយុ​ក្រោម​៥០​ឆ្នាំ អាច​ដាក់​ពាក្យ​ចូល​រួម​ប្រឡង​បាន​ដោយ​មិន​គិត​ពី​រូប​សម្បត្តិ ប៉ុន្តែ​សំខាន់​ឲ្យ​តែ​បេក្ខជន​មាន​ទេពកោសល្យ​ខាង​ដើរ​ម៉ូត និង​តុបតែង​ខ្លួន។

តារា​កំប្លែង ធុង ប៉េត្រូ បង្ហើប​ថា កម្មវិធី​នឹង​ជម្រុះ​យក​ជយលាភី​លេខ​១ លេខ​២ និង​លេខ៣ ដោយ​កំណត់​ជូន​រង្វាន់​សម្រាប់​ជយលាភី​លេខ​១ នូវ​ទឹក​ប្រាក់​ចំនួន​៣០០​ដុល្លារ លេខ​២​ទទួល​បាន​២០០​ដុល្លារ និង​ជយលាភី​លេខ​៣ ទទួល​បាន​ចំនួន​១០០​ដុល្លារ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ