មកកំដរប្អូនស្រីឆ្លងទន្លេ ទាំងមិនដឹងខ្លួនវិជ្ជមានកូវីដ-១៩ ពេលនេះបិទពេទ្យមួយកន្លែង

  • 2021-03-31 07:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុននេះបន្តិច អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានដារា បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថាបានរកឃើញមន្ទីរពេទ្យសម្រាកព្យាបាលមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ បានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺវិជ្ជមានកូវីដ១៩ ដែលបានមកកំដរប្អូនស្រីឆ្លងទន្លេ មុនដឹងថាខ្លួនមានផ្ទុកជំងឺ។

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុច គ្លីនិក អ៊ីលីត ក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយកគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកសំណាក បុគ្គលិកពេទ្យចំនួន ៩នាក់ដែលបម្រើការនៅ គ្លីនិក អុីលីត អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ កូវីដ១៩ ម្នាក់ អាយុ ៤៣ឆ្នាំ (វិជ្ជមានកូវីដ១៩) បានមក កំដរប្អូនឆ្លងទន្លេ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ឆ្នាំ២០២១ ។

ដោយឡែកអ្នកសម្រាកព្យាបាលនៅក្នុងពេទ្យខាងលើមាន អ្នកឆ្លងទន្លេ ១នាក់ អ្នកកំដរចំនួន ៥នាក់ រួមទាំងគ្រូពេទ្យ ៩នាក់ទៀត សរុបចំនួន ១៥ នាក់។ បច្ចុប្បន្នទីតាំង គ្លីនិក អុីលីត ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហ៊ុំព័ទ្ធទីតាំងជាបណ្តោះអាសន្ន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន