ឃើញ​ស៊េរី​រូប ប៉ែន សុភ័ក្រធារិទ្ធ កាល​ប្រឡង​សិល្បៈ​ដំបូងៗ នរណា​ទៅ​ជឿ​ថា ឥឡូវ​សង្ហា​យ៉ាង​នេះ

  • 2021-04-01 07:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាសម្ដែងរាងខ្ពស់សង្ហារមិនចាញ់តារាបរទេស ប៉ែន សុភ័ក្រធារិទ្ធ បានធ្វើឱ្យមហាជនបើកភ្នែក ធំៗសម្លឹកមិនដាក់ភ្នែកជាមួយរូបថតប៉ុន្មានសន្លឹកកាលពីរូបលោកឈានជើងចូលសិល្បៈដំបូង។

បើយើងក្រឡេកមកមើលរូបភាពប៉ុន្មានសន្លឹកកាលពី១០ឆ្នាំមុនពេលដែលឈានជើង ចូលសិល្បៈដំបូង ដោយតារាសម្ដែងប្រុសល្បីឈ្មោះរូបនេះបានបង្ហោះនៅក្នុង Instagram ផ្លូវការ របស់ខ្លួនឃើញថា រូបលោកពិតជាមានភាពប្រែប្រួល៣៦០ដឺក្រេទាំងរូបរាងមុខមាត់សាចឈាមគឺខុស គ្នាស្រឡះខ្លាំងតែម្ដង។

ចាប់ផ្ដើមឈានជើងចូលសិល្បៈដំបូងតារាសម្ដែងប្រុសឆ្នើមរូបនេះ ហាក់មានសភាពស្គមស្គាំង ស្បែកខ្មៅស្រអាប់ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នវិញតារាសម្ដែងរូបនេះប្រែជាមានមាឌធំ សង្ហាខ្ពស់ស្រឡះ មានសាច់ឈាមស្រស់ថ្លា និងមានសាច់ដុំធំៗ ដែលធ្វើឲ្យទស្សនិក ជនមើលរូបលោកកាលពី១០ឆ្នាំ សឹងតែមិនស្គាល់ថាជារូបលោក។ ក្នុងនោះសូម្បីតែសាមីខ្លួនលោកផ្ទាល់ក៏ហួសចិត្តមើលខ្លួនឯងមិនចង់ស្គាល់ផងដែរ។

យ៉ាងណាមិញបច្ចុប្បន្ន ប៉ែន ភ័ក្រសុធារិទ្ធ ជាតារាសម្ដែងប្រុសមួយរូបដែលពោរពេញទៅដោយ សមត្ថភាព និងទេព្យកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែង ហើយកម្លោះសង្ហាររូបនេះហាក់ មានទីផ្សារខ្ពស់តែងតែលេចមុខក្នុងខ្សែភាពយន្ដតូចធំជាច្រើនដែលលោកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់នៅក្នុងប្រទេសកម្ពុជា៕ មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម