ចារទុកក្នុងសម័យកូវីដ ក្រុងភ្នំពេញប្រែស្ងាត់ជ្រងំ មិនធ្លាប់កើត ៤០ឆ្នាំមកនេះ

  • 2021-04-02 03:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី១មេសា ម្សិលមិញ​ទិដ្ឋភាព​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ទាំង១៤​ពិសេសខណ្ឌ៥កណ្ដាល​ក្រុងហាក់មានភាពស្ងប់ស្ងាត់ចាប់ពីម៉ោង៨និង៣០នាទីយប់ក្រោយទទួលបានការណែនាំផ្សព្វផ្សាយរួចមក បងប្អូនប្រជាពលរដ្ឋបាន វិលចូលលំនៅដ្ឋាន​បន្តបន្ទាប់​។

រដ្ឋបាល​រាជធានីភ្នំពេញ បានសម្រេច​អនុវត្តការរឹតបន្តឹងវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ត្រូវបានអនុវត្តរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ១ មេសា ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ដែលក្នុងនោះ បានចែង​អំពីការ​ផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ លើកលែងតែករណីមួយចំនួនប៉ុណ្ណោះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជម្រាបផងដែរថា ករណី​បុគ្គលិកឯកជន និងមន្ត្រីរាជការ ដែលចេញពីធ្វើការក្រោយម៉ោង ៨យប់ ត្រូវមានលិខិតបញ្ជាក់ពីប្រធាន ឬក្រុមហ៊ុន ហើយយកជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ៕

អត្ថបទ៖ សៀនហួរ