ស្លុតចិត្ត! កុមារភូមាចំនួន ៤៣នាក់ ជាជនរងគ្រោះ បាត់បង់ជីវិតក្រោមដៃពួកយោធា

  • 2021-04-02 06:18:27
  • ចំនួនមតិ 17 | ចំនួនចែករំលែក 114

ចន្លោះមិនឃើញ

យ៉ាងហោចណាស់មានកុមារចំនួន ៤៣ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ អង្គការសិទិ្ធកុមារ។

អង្គការសិទ្ធិកុមារប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយថាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុង ស្ថានភាពអាក្រក់ជាទីបំផុត ដោយជនរងគ្រោះដែលក្មេងជាងគេត្រូវបានគេស្គាល់ថាទើបតែមានអាយុ ៦ ឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រុមអ្នកឃ្លាំមើលក្នុងតំបន់បានដាក់ចំនួនអ្នកស្លាប់ដោយការតវ៉ាប្រឆាំងរបបសឹក កើនឡើងសរុបដល់ទៅ ៥៣៦ នាក់គិតត្រឹមថ្ងៃទី២ ខែមេសា៕

ប្រភព៖ BBC   ប្រែសម្រួល ៖ ពិទូ