កូវីដ១៩ វាយលុក​វិស័យយានយន្ត តែ MG Cambodia នៅតែលក់រថយន្តដាច់ច្រើន

  • 2021-04-02 15:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យយានយន្ត។ ទោះជាយ៉ាងណា នៅឆ្នាំ ២០២១ ឧស្សាហកម្មនេះរំពឹងថាការលក់នឹងបន្តងើបឡើងវិញ ប៉ុន្តែការរីករាលដាលរលកទី៣ នៃជំងឺកូវីដ១៩ នៅកម្ពុជា បានធ្វើឲ្យទិន្នន័យនៃការលក់ធ្លាក់ចុះ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩ នៅខែកុម្ភៈមក ការលក់រថយន្តនៅកម្ពុជា បានជួបប្រទះរឿងរ៉ាវជាច្រើន ខណៈអតិថិជនមិនអាចទៅ Showroom ដើម្បីទិញរថយន្តបាននោះទេ។ ប៉ុន្តែ MG Cambodia បានដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងអំឡុងពេលនោះ ដូចជា ការផ្លាស់ប្តូរគំនិតអតិថិជន និងលំហូរការងារថ្មី ដើម្បីការពារការរាតត្បាត។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន MG Cambodia នៅតែមានកំណត់ត្រាលក់រថយន្តយ៉ាងល្អនៅក្នុងខែមីនានេះ។

ជាក់ស្តែងខែ មករា និងកុម្ភៈ គឺជាខែដ៏ល្អសម្រាប់ក្រុមហ៊ុន MG រួចទៅហើយ ស្របពេលដែលលទ្ធផលនៅក្នុងខែមីនានេះក៏គួរឲ្យភ្ញាក់ផ្អើលដែរ ដោយបានបង្កើនចំនួនលក់ដល់ ១៤០ គ្រឿងយ៉ាងជោគជ័យ ខណៈពេលឥឡូវនេះ MG Cambodia មានលក់រថយន្តចំនួន ៥ ម៉ូដែល ដែលសុទ្ធសឹងតែជាប្រភេទរថយន្តដែលមានប្រជាប្រិយបំផុតនៅក្នុងទីផ្សារកម្ពុជា។ កំណើនចំនួនលក់ភាគច្រើនត្រូវបានជំរុញដោយម៉ូដែល MG ទាំងអស់ដែលលក់នៅលើទីផ្សារកម្ពុជា ដោយស្ទើរតែ ៥០ ភាគរយនៃម៉ូដែល MG ZS ត្រូវបានលក់ដាច់ជាងគេបំផុត ហើយបន្ទាប់មកគឺម៉ូដែល MG HS និង MG RX5 ដែលលក់ដាច់ច្រើនជាង ៥០គ្រឿងសម្រាប់ខែនេះ។

ខណៈពេលដែររថយន្ត MG RX8 ដែលជារថយន្តប្រភេទ SUV ៧កៅអីល្អបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និង រថយន្ត MG 6 ដែលផ្តល់ការទាក់ទាញដល់អតិថិជនដែលចូលចិត្តរថយន្តបែបស្ព័រ បូករួមនឹងការលេងបន្ថែមស្ទីលផ្ទាល់ខ្លួន ក៏ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ អ្វីដែលបានទាក់ទាញដល់អ្នកទិញឲ្យងាកមកប្រើម៉ាកយីហោមួយនេះ ក៏ដោយសារតែរថយន្តម៉ាក MG ត្រូវបានឌីហ្សាញឡើងគួរឲ្យចាប់អារម្មណ៍បំផុត ជាមួយនឹងតម្លៃសមរម្យ ដែលផ្តល់ជូនដល់ប្រជាជនទាំងអស់ដែលចង់ប្រើរថយន្តថ្មី។

សម្រាប់ក្រុមហ៊ុន MG Cambodia បញ្ហាប្រឈមសំខាន់ គឺមិនត្រឹមតែដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ តែថែមទាំងគ្រប់គ្រងតម្លៃសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន និងស្វែងរកវិធានការត្រឹមត្រូវដើម្បីឆ្លើយតបដល់អតិថិជន និងគាំទ្ររដ្ឋាភិបាលតាមរបៀបដែលត្រឹមត្រូវបំផុត។ ជាលទ្ធផលក្រុមហ៊ុន MG មានវិធានការណ៍សុវត្ថិភាពប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចូលរួមគាំទ្រដល់សកម្មភាពរបស់រដ្ឋាភិបាល ទោះបីជាអាចពន្យឺតដល់អាជីវកម្មរបស់ខ្លួនបន្តិចមែន ក៏ក្រុមហ៊ុនMGនៅតែផ្តល់សកម្មភាពដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ ដោយរៀបចំតង់ខាងក្រៅដើម្បីឲ្យអតិថិជនអាចអញ្ផើញមកទទួលរថយន្តរបស់ពួកគេ និងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងក្នុងបរិយាកាសសុវត្ថិភាពមួយផងដែរ។ ដើម្បីរារាំង និងទប់ស្កាត់ជំងឺកូវីដ១៩ បុគ្គលិករបស់ពួកគេក៏បានគោរពតាមគោលការណ៏របស់ក្រសួងសុខាភិបាល ដោយអនុវត្តយ៉ាងខ្ផាប់ខ្ផួនដើម្បីធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ និងមានទំនាក់ទំនងល្អជាមួយអតិថិជនក្នុងស្ថានភាពដ៏លំបាកនេះ។

តាមរយៈការរួមបញ្ចូលគ្នានៃការខិតខំប្រឹងប្រែង និងការបំពេញការងារបានយ៉ាងល្អ បុគ្គលិករបស់ពួកគេកំពុងកសាងកេរ្តិ៍ឈ្មោះក្នុងស្រុកអោយកាន់តែល្បីល្បាញ, បង្កើនចំនួនលក់ដ៏ខ្លាំងក្លា និងពង្រីកបណ្តាញការងាររបស់ពួកគេដើម្បីអោយអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណឹងទេ MG ក៏ជឿជាក់ថា ពួកគេអាចសម្រេចគោលដៅរបស់ខ្លួន ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទៀតផង។ ឧទាហរណ៍ MG មានឱកាសល្អក្នុងការរីកចម្រើនយ៉ាងខ្លាំងជាមួយក្រុមហ៊ុន Cellcard Cambodia។

នាយកផ្នែកលក់របស់ក្រុមហ៊ុន MG Cambodia លោក អ៊ុំ គីម មានប្រសាសន៍ថា "រាល់វិបត្តិមួយតែងតែផ្តល់ឱកាសដើម្បីបំបែកទម្លាប់ចាស់ និងសាកបទពិសោធន៍ថ្មីៗក្នុងការធ្វើអ្វីមួយ។ ដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើង ក្នុងអំឡុងពេល និងក្រោយពេលមានវិបត្តិ យើងត្រូវពិចារណាឡើងវិញនូវបទបញ្ញត្តិ និងរៀបចំផែនការ ដែលជួយដល់ប្រទេស និងក្រុមហ៊ុន ដើម្បីអភិវឌ្ឍវិស័យរថយន្តនៅកម្ពុជា។ ហើយមហិច្ឆតារបស់យើងគឺឃើញរថយន្តម៉ាក MG ធ្វើដំណើរច្រើននៅលើដងផ្លូវ និងផ្តល់នូវសេវាកម្មដ៏ល្អទៅកាន់ម្ចាស់រថយន្តMGនិងដៃគូសហការណ៏ផងដែរ"៕

អត្ថបទថ្មី