Manny Pacquiao ប្រាប់ទៅអ្នកដែលវាយ រើសអើងជនជាតិអាស៊ីថា ៖ “ចូលមកវាយខ្ញុំជំនួសវិញ”
- 2021-04-05 02:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manny Pacquiao ប្រាប់ទៅអ្នកដែលវាយ រើសអើងជនជាតិអាស៊ីថា ៖ “ចូលមកវាយខ្ញុំជំនួសវិញ”
ចន្លោះមិនឃើញ
វីរបុរសប្រដាល់ហ្វីលីពីន Manny Pacquiao បានងើបចេញពីជំរំហ្វឹកហាត់និងភារកិច្ចជាព្រឹទ្ធសមាជិកដើម្បីនិយាយប្រឆាំងនឹងការកើនឡើងការវាយប្រហារប្រឆាំងនឹងជនជាតិអាស៊ីរស់នៅសហរដ្ឋអាម៉េរិក។
សមាជិកព្រឹទ្ធសភាវ័យ ៤២ ឆ្នាំ ដែលកំពុងចរចាប្រយុទ្ធជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម ថេរិន ក្រាវហ្វត នៅខែមិថុនា បានសរសេរសារលើ Twitter ប្រឆាំងនឹងការរើសអើងជាតិសាសន៍ជា ៤ ភាសាផ្សេងគ្នា។ Pacquiao បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា “យើងមានពណ៌តែមួយនៅក្នុងឈាមរបស់យើង! ឈប់រើសអើង។ សូមផ្ដល់ក្ដីស្រឡាញ់និងសេចក្តីសុខដល់មនុស្សគ្រប់រូប!”។
យោងតាមអ្នកនាំពាក្យសម្រាប់កម្មវិធី Top Rank របស់ទូរទស្សន៍ ESPN បានរាយការណ៍កាលពីថ្ងៃពុធថាអ្នកប្រដាល់រហស្សនាមថា PacMan កំពុងពិភាក្សាដើម្បីប្រកួតជាមួយកីឡាករអាមេរិក Terence Crawford (កំណត់ត្រាអាជីព ៣៧-០ និងវាយដៃគូឱ្យសន្លប់២៨ដង) នៅខែមិថុនាខាងមុខនេះ៕