ស្ងាត់ៗ! Facebook លេចធ្លាយទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើដល់ទៅ ៥០០លាននាក់

  • 2021-04-05 04:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកច្រើន​ជាង ៥៣៣ លាននាក់ឯណោះ ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតក្នុងវេទិកាវាយប្រហារកម្រិតទាប ដោយដាក់ឱ្យទាញយកជាសាធារណៈ។ ទិន្នន័យទាំងនេះរួមមានលេខទូរសព្ទ ឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានអ្នកប្រើ គណនីអ៊ីមែល និងព័ត៌មានផ្សេងទៀតពីគណនីហ្វេសប៊ុក។

ក្នុងចំណោមទិន្នន័យលេចធ្លាយទាំង ៥៣៣លាននាក់បានប៉ពាល់ទៅដល់អ្នកប្រើប្រាស់ប្រមាណ ១០៦ ប្រទេសរួមទាំងកំណត់ត្រាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិច​ជាង ៣២ លាននាក់ នៅចក្រភពអង់គ្លេសជាង​ ១១លាននាក់និង ៦លាននាក់​នៅប្រទេសឥណ្ឌា។

អ្នកស្រាវជ្រាវសន្តិសុខ ព្រមានថាទិន្នន័យទាំងនោះអាចត្រូវបានប្រើដោយពួក Hacker ដើម្បីក្លែងបន្លំអត្តសញ្ញាណជាមនុស្សពិត និងប្រព្រឹត្តជាទង្វើក្លែងបន្លំណាមួយ ដើម្បីកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់លើអ៊ីនធឺណិត។

បន្ថែម​លើ​នេះ​ទៀត អ្នកនាំពាក្យហ្វេសប៊ុកម្នាក់បានប្រាប់ទៅកាន់ Business Insider ជុំវិញបញ្ហានេះថា ទិន្នន័យលេចធ្លាយទាំងនេះកើតឡើងព្រោះតែភាពងាយរងគ្រោះដែលបានបន្សល់ដោយក្រុមហ៊ុន Facebook ដោយបានកំណែអាប់ឌែតប្រព័ន្ធរបស់​ខ្លួន​ កាលពីឆ្នាំ ២០១៩ ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល