ធ្លាយដល់ផ្សារចាស់ហើយ អាជីវករម្នាក់ឆ្លងកូវីដ សូមម្ចាស់តូបទាំង ៨ នៅជាប់គ្នាប្រញាប់ទៅធ្វើតេស្ត

  • 2021-04-05 10:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូប ជាប់នឹងរូប ឈ្មោះ សុខ ប៉ែងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១, និងតូបលេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាព ចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឱ្យបាន ច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យ យកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ ។

ក្នុងករណីដែល អាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ -១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបាន ទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូលប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការ តូបរបស់ ឈ្មោះ សុខ ប៉េងស៊ីន ឡើងវិញឡើយ ) ៕

អត្ថបទពេញនិយម
អត្ថបទថ្មី