ពេលវេលាចៃដន្យកើតឡើងលើឆាកភ្លាមៗ ធ្វើឲ្យតារាទាំងនេះផ្ទុះសំណើចសម្ដែងស្ទើរមិនចប់

  • 2021-04-06 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឡើង​សម្ដែង​លើ​ឆាក ប្រាកដជាត្រូវប្រុងប្រៀបចិត្តធ្វើ​ឲ្យ​បាន​ល្អ​បំផុតតាម​ដែល​អ្វីដែល​បាន​ហាត់សម មុនកម្មវិធី​ចាប់​ផ្ដើម​ជា​ផ្លូវការ។

ទោះ​បី​បទ​ចម្រៀង​ខ្លះ​គឺជាបទ​មនោសញ្ចេតនា​ ឬ​បទ​ខ្លះ​មិន​តម្រូវ​ឲ្យសើច ក៏​តារាខ្លះ​ទប់​សំណើច​មិនបាន​ ពេលហេតុការណ៍​ចៃដន្យ​កើតឡើង​ដោយមិនបាន​ព្រាងទុក។ ខាងក្រោម​នេះ​ជា​ឆាក​សម្ដែង​ដែល​ តារា K-Pop ខំ​ទប់​សំណើច នឹង​ប្រឹង​សម្ដែង ប្រឹង​ច្រៀង​ទាល់​តែ​ចប់​បទ​ ដោយសារ​រឿង​ហួស​ចិត្ត៖

១. Jin និង Jungkook (BTS)

ពេល​សម្ដែង​បទ​ «The Truth Untold» ក្នុង​ការ​ប្រគំតន្ត្រី​ទេសចរណ៍ Love Yourself នោះ Jin ស្រាប់​តែ​ស្រែក​ច្រៀង​ទាល់តែ​ភ្លាត់​សំឡេង។ កំពុង​តែ​ចូលតួ​ផង តែ​ដល់ឮបងប្រុសភ្លាត់សំឡេង​ភ្លាម Jungkook ជួយ​មិនបាន​ ក្រៅពីឱនមុខចុះ ហើយទប់​សើច និង​ក្បាច់ចុងក្រោយគឺធ្វើជា យក​ដៃជូត​ទឹក​ភ្នែក ឲ្យស៊ីនឹង​បទ​កម្សត់។

២. Suga (BTS)

ពេល​សម្ដែង​ក្នុង​ការប្រគំតន្ត្រី​ Home Party របស់ខ្លួន Suga ស្រាប់​តែ​ភ្លេចប៉ារ៉ូល ពេល​ច្រៀង​បទ «Ma City»។ ពេល​នោះ​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពីលេងសើច​តាម​នោះ ធ្វើ​ឲ្យសមាជិករួមក្រុម និង​អ្នក​មើលផ្ទុះ​សំណើចពេញ​នោះ។

៣. Sehun (EXO)

ពេល​សម្ដែង​បទ​ «Growl» រួម​ជាមួយ​ក្រុមនៅ​ Guangzhou ប្រទេស​ចិន Sehun រាំ​ឡើង​ភ្លេចប៉ារ៉ូល​ខ្លួនឯង ហើយពេល​នោះ​ធ្វើអ្វី​មិន​បាន​ក្រៅពីដើរទៅរក​កន្លែង​ដែល​ត្រូវ ឈរ​ទេ។ Chaneyol, D.O និង Baekhyun ជាអ្នក​ដែលចាប់អារម្មណ៍​នឹង​ហេតុការណ៍​នេះ ហើយប្រឹងទប់​សើច ហួស​ចិត្ត​នឹង Sehun។ ឯសាមីខ្លួនក៏សើច និងខ្មាសគេ​មិនស្ទើរដែរ។

៤. Heechul (Super Junior)

ពេល​សម្ដែង​បទ «Evanesce» សមាជិក​ Super Junior ទាំងអស់​ត្រូវ​ឈរ​ជា​រង្វង់មូល ហើយជិត​ចុងបញ្ចប់​ត្រូវ​ឈានទៅក្រោយ ដើម្បី​ឲ្យចំរង្វង់ឆាកមូល​ដែល​ត្រូវ​រំកិលឡើង​លើ។ គ្រប់សមាជិកសុទ្ធតែដើរទៅកន្លែង​នោះ ខុសគេតែ Heechul ដែល​ភ្លេច​ខ្លួន​ឈរ​មួយ​កន្លែង។ Siwon និង Donghae ដែល​នៅជិត​នោះ​ក៏ធ្វើអ្វី​មិនបាន​ក្រៅពីខំទប់​សើចដែរ។

៥. Hyolyn និង Soyou (SISTAR)

ដោយសារពេល​សម្ដែង​ត្រូវពាក់ស្បែកជើង​កែង​ខ្ពស់ ដូច្នេះ​វា​ត្រូវ​ក្លាយជាឧបសគ្គ​សម្រាប់​សមាជិក SISTAR ដែល​រាំ​ផង ច្រៀងផង ជាពិសេស Hyolyn និង Soyou។ ពួកគេ​ប៊ិះ​នឹងក្រឡាច់ជើង​ដួល​លើឆាក កុំ​តែ​បាន​គ្នីគ្នា​ជួយទប់ កុំអីត្រូវពិបាក។ ប៉ុន្តែនេះ​ក៏ជាបទពិសោធល្អៗ ដែល​ពួកគេ​បាន​បង្កើត ហើយពេល​មើលម្ដងទៀតបន្សល់ទុក​តែ​អារម្មណ៍រីករាយ។

៦. BLACKPINK

អំឡុងពេល​សម្ដែង​ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី​ «In Your Area» ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី សមាជិក BLACKPINK ផ្ទុះ​សំណើចទាំងអស់គ្នា ដោយសារសក់បះ។ Jennie ដែល​ជា​អ្នក​ឃើញសក់បះរបស់ Rosé និង Lisa មុន​គេ ចាប់ផ្ដើមសើចយកអត់ប្រណីតែម្ដង។ ដល់ពេល​សើចពេក ចូលវគ្គ​ខ្លះ​ពួកគេសម្រេច​កាត់ខ្លះ តែ​ច្រៀង​បំពេញ​ដដែលទម្រាំ​ចប់សព្វគ្រប់៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម