Klopp ​ថា​អាជ្ញាកណ្ដាល​អត់​យុត្ដិធម៍​សោះ ​យប់មិញ​

  • 2021-04-07 00:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


​ក្រុម Real Madrid ​បាន​បំបាក់​ក្រុម Liverpool ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​មាន​ឱកាស​ទម្លាយ​សំណាញ់​ទី​បាន​មុន ​ស្រប​ពេល​ក្រុម Liverpool ​វិញ ​នៅ​តែ​មាន​បញ្ហា​តំបន់​ការពារ​ដដែល ​ដូច​កាល​ពី​ឆ្នាំ ២០១៨​អីចឹង​ដែរ។ ​យ៉ាងណាមិញ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម​ក៏​បាន​មើល​ឃើញ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​របស់​អាជ្ញាកណ្ដាល​ផង​ដែរ។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​ត្រង់​បាល់​បុក​ពី​ក្រោយ​មក​លើ Mane ​ពី​សំណាក់​កីឡាករ Lucas Vazquez ​គឺ​ជា​កំហុស​១​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាកណ្ដាល​បែរ​ជា​មិន​ពិន័យ​ទៅ​វិញ។ ​ការ​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​កើត​មាន​គ្រាប់​បាល់​របស់ Asensio ​កើត​ឡើង​បាន។ ​សម្រាប់​លោក Klopp ​គិត​ថា​ត្រង់​ចំណុច​នេះ​មិន​យុត្ដិធម៍​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម