ការពារគ្រួសារផង! ត្រឹម ២៤ ម៉ោងយប់មិញនេះ អ្នកភ្នំពេញជិត ៨០នាក់ទៀត ឆ្លងកូវីដបន្តបន្ទាប់គ្នា

  • 2021-04-07 03:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៩១ នាក់ទៀត ដែលមាន ៩០ នាក់ជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៣០ នាក់។

តួលេខខាងលើក៏បានបង្ហាញពីចំនួនអ្នកដែលបានឆ្លងក្នុងសហគមន៍ នៅក្នុងរាជធានីភ្នំពេញដែលមានចំនួន ៧៨ នាក់។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ០៧ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ២៣៨៣ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

អត្ថបទពេញនិយម