នេះ​មូលហេតុ ​Chelsea ​និង Porto ​លេង​នៅ​អេស្ប៉ាញ​ទាំង​ពីរ​ជើង​

  • 2021-04-07 03:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​ក្រុម Chelsea ​និង Porto ​ទាំង​ពីរ​ជើង​នៅ​ពាន​រង្វាន់ UEFA Champions League ​នឹង​ត្រូវ​លេង​នៅ​ដី​កណ្ដាល ​នា​ប្រទេស​អេស្ប៉ាញ ​ដោយ​យក​កីឡដ្ឋាន​របស់ Sevilla ​ប្រកួត។

​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ UEFA ​សម្រេច​ប្រើ​ទឹក​ដី​កណ្ដាល​នេះ ក៏​ព្រោះ​តែ​ច្បាប់​កូវីដ​១៩ ​រវាង​ប្រទេស​អង់គ្លេស ​និង​ព័រទុយហ្គាយ ​ដោយ​ដាក់​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មក​នោះ​ទេ។ ​ដូច្នេះ​ហើយ ទើប​មាន​តែ​ជម្រើស​លេង​ដី​កណ្ដាល​ទាំង​ពីរ​ជើង​នេះ​ទេ ​ទើប​អាច​ដោះស្រាយ​និង​រៀប​ចំ​ការ​ប្រកួត​បាន។ ស្រប​ពេល​អេស្ប៉ាញ ​ជា​ទី​កន្លែង​ល្អ​បំផុត ព្រោះ​ប្រទេស​នេះ​បាន​ដក​បម្រាម​ចេញ​អស់​ហើយ។

​បើ​ទោះ​ជា​លេង​នៅ​ដី​កណ្ដាល​បែប​នេះ​មែន ប៉ុន្តែ​ការ​ប្រើប្រាស់​រូប​មន្ដ away goals ​នៅ​តែ​មាន​ដដែល។ ដូច្នេះ​ហើយ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រឹងប្រែង​ទាំង​ជើង​ទី​១​និង​ជើង​ទី​២ ​ដើម្បី​កាត់​សេចក្ដី​យក​១​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ