Mbappe ​ដាក់​២​គ្រាប់​ជួយ PSG ​ឈ្នះ Bayern ​៣-២ ​

  • 2021-04-08 00:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Chmapions League ​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ត្បិត​តែ​ការ​ប្រកួត​លេង​នៅ​ទឹក​ដី Bayern ​មែន ​ប៉ុន្តែ​ក្រុម PSG ​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​បើក​ការ​នាំ​មុខ​មុន​២​គ្រាប់​ដោយ Mbappe ​នៅ​នាទី​ទី​៣ ​និង Marquinhos ​នៅ​នាទី​២៨។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​ហើយ ​Bayern ​ក៏​ព្យាយាម​សម្រុក​វិញ ​រហូត​រក​បាន​តាម​ស្មើ​២​គ្រាប់ ដោយ Moting ​នៅ​នាទី​៣៧ ​និង Muller ​នៅ​នាទី​៦០។ ​តែ​កីឡាករ​កំពុង​ឡើង​ជើង Mbappe ​ក៏​ថែម​បាន​គ្រាប់​ទី​៣​ឱ្យ​ក្រុម PSG ​យក​ឈ្នះ​បាន​ទៀត​នៅ​នាទី​៦៨។

​ចប់​ការ​ប្រកួត Bayern Munich ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង ​២ទល់​នឹង​៣ ​ក្រោម​ថ្វី​ជើង​របស់ PSG ​។ ​ពួកគេ​ទាំង​ពីរ​នេះ នឹង​ត្រូវ​តតាំង​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​កាត់​សេចក្ដី​ក្រុម​ណា​បាន​ឡើង​ទៅ​វគ្គ​បន្ដ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី