មើលរូបភាពទាំងនេះ ទើបដឹងថារថយន្តអគ្គិសនីអង្គរ ទាំង ៦ជំនាន់ស្រស់ស្អាតមិនធម្មតា!

  • 2021-04-08 01:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្ហាញវត្តមានរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើន។ ដោយឡែកថ្មីៗនេះ លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរខ្មែរ ក៏បានបង្ហាញរូបភាពរថយន្តអគ្គិសនីដែលជាស្នាដៃផលិតរបស់លោកផ្ទាល់ជាញឹកញាប់នៅលើបណ្ដាញសង្គមហ្វេសបុកផងដែ។

លោក ញាន ផល្លឹក

មិនត្រឹមតែបង្ហាញរូបភាពនៅលើហ្វេសបុកប៉ុណ្ណេះទេ លោក ញាន ផល្លឹក ក៏បានបង្ហាញវត្តមានជាថ្មីនៅលើដងផ្លូវដូចជាការបើបរឡាន Golf car កាលឆ្នាំ២០១៨ ម៉ូតូអគ្គិសនី ដែលលោកបានផលិតដោយដៃលោកផ្ទាល់ និងប្រើប្រាស់ថាមពលអគ្គិសនី១០០%។ ការបង្ហាញវត្តមានជាថ្មីរបស់រថយន្តអគ្គិសនីអង្គរ ម៉ូតូអគ្គិសនីនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង និងបានសួរនាំពីវត្តមានរថយន្តអង្គរជំនាន់មុនៗទៀតផង។

ម៉ូតូអគ្គិសនីអង្គរ ២០១៥ ប្រើថាមពលអគ្គិសនីចាប់ផ្តើមធ្វើថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ ធ្វើហើយថ្ងៃទី ២៩ សីហា ឆ្នាំ២០១៤ ។ ម៉ូតូនេះប្រើប្រាស់ Motor. 48v. 500w និងជាប្រភេទថ្ម Lithium Battery. 48v. 40ah ដែលមានល្បឿន Speed 45Km/h។

រថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ(Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់)។ រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣ ។

គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ នឹងត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។

ខាងក្រោមនេះជារូបភាពរបស់រថយន្តអគ្គិសនីអង្គរទាំង ៦ជំនាន់ដែលជាស្នាដៃផលិតរបស់លោក ញាន ផល្លឹក៖

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៣

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៤

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១០

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ ២០១៣

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១៤

រថយន្តអគ្គិសនីអង្គរ Golf car ស៊េរីឆ្នាំ ២០១៨

កង់បីអគ្គិសនីអង្គរ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី