ម៉ូតូ Honda Wave 125i ឆ្នាំ២០២១ មួយលីត្រជិះបាន ៧១គ.ម ចេញជាផ្លូវការ

  • 2021-04-08 02:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ Wave 125i ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយបានបន្ថែមពណ៌ប្រផេះ (Metallic Matte Gray) ថ្មីទៀតផង។

ម៉ូតូ Honda Wave 125i ឆ្នាំ២០២១ ចែកចេញជា ២ ប្រភេទ គឺប្រភេទកាំបន្ទះ មានតម្លៃ ៥៦ ០០០បាត ឬប្រហែល ១ ៧៨៥ដុល្លារ និងប្រភេទកាំរាយ មានតម្លៃ ៥៣ ៨០០បាត ឬប្រហែល ១ ៧១៥ដុល្លារ។

បើប្រៀបធៀបទៅនឹងស៊េរីមុន ម៉ូតូ Honda Wave 125i ថ្មីនេះមិនមានការផ្លាស់ប្តូរឌីហ្សាញឡើយ ពោលគឺនៅតែប្រើចង្កៀងមុខរាងអក្សរ X, កាំ ១៧អ៊ីញ, កង់មុខប្រើហ្វ្រាំងឌីស និង កង់ក្រោយប្រើហ្វ្រាំងតាំប៊ួ។

ម៉ូតូ Wave 125i ប្រើម៉ាស៊ីនកម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធប៊ិចសាំងអេឡិចត្រូនិច ដំណើរការដោយចង្កឹះលេខ ៤វគ្គ ហើយមានកម្រិតស៊ីសាំង ១,៤លីត្រ/១០០គីឡូម៉ែត្រ ឬ ៧១,៤គីឡូម៉ែត្រ/លីត្រ។ ម៉ូតូនេះមានធុងសាំងចំណុះ ៥,៤លីត្រ និងឃ្លុបក្រោមកែបចំណុះ ១៧លីត្រ៕

អត្ថបទ៖ សេង ឡុង