កម្មវិធីបណ្ដាញសង្គមមានអាយុ១ត្រឹមឆ្នាំ Clubhouse ឡើងតម្លៃខ្លួនដល់រាប់ពាន់លានដុល្លារ

  • 2021-04-08 04:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Clubhouse គឺ​ជា​កម្មវិធីបណ្ដាញសង្គមជជែកសារជាសំឡេង ដែលទើបចាប់កំណើតលើប្រព័ន្ធប្រតិបត្តិការ iOS កាលពីខែមេសា ឆ្នាំ២០២០ ពេលនេះបានក្លាយជាកម្មវិធីដ៏មានតម្លៃ ដោយក្រុមហ៊ុន Twitter បានចរចារទិញក្នុងតម្លៃដល់ទៅ ៤ពាន់លានដុល្លារ។

ប៉ុន្ដែទោះយ៉ាងណា ការចរចាររបស់ពួកគេត្រូវបានបញ្ឈប់ដោយមិនដឹងមូលហេតុ ដោយអ្នកនាំពាក្យ Twitter និងតំណាងខាង Clubhouse មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

យ៉ាងណាក៏ដោយ ក្រៅពី Twitter បណ្ដាញសង្គមដែលមានស្ថាបនិកពីរនាក់ គឺលោក Paul Davison និង Rohan Seth បានបន្តបើកការចរចាថ្មីជាមួយវិនិយោគិនផ្សេងទៀត ដោយដាក់តម្លៃចរចារប្រមាណ ៤ពាន់លានដុល្លារ ស្មើនឹងតម្លៃដែលបានពិភាក្សាជាមួយ Twitter នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

គួរបញ្ជាក់ថាបណ្ដាញសង្គមនេះ មានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ ដោយឡែកនៅលើ Android នឹងមានក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម