រឿង «Vincenzo» នឹងផ្អាកផ្សាយ ១សប្ដាហ៍ តែសន្យាវិលមកវិញជាមួយនឹងភាគពិសេស

  • 2021-04-08 03:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​រឿង «Vincenzo» របស់​ tvN បាន​ប្រកាសថារឿង​នេះ​នឹង​ផ្អាក​ផ្សាយ​ ១សប្ដាហ៍សិន ហើយភាគបន្ទាប់​នឹង​ត្រូវ​ចេញ​ជា​ថ្មី​នៅ​សប្ដាហ៍ក្រោយ។

នៅ​ថ្ងៃ​ទី០៧ ខែមេសា ផលិតករ​រឿង​បាន​ប្រកាសជា​ផ្លូវការ​ថា៖ «បន្ទាប់ពីបាន​ចាក់ផ្សាយភាគទី១៦ រឿង​ “Vincenzo” នឹង​ផ្អាកចេញផ្សាយ សប្ដាហ៍ ដើម្បី​ពង្រឹង​គុណភាពរឿង​ឲ្យកាន់​តែល្អមើល។ នៅ​ថ្ងៃទី១៧ យើងនឹង​បង្ហាញ​នូវភាគ​ពិសេសមួយ ជំនួសឲ្យភាគទី១៧»

ភាគទី១៥ និង ១៦ របស់រឿង​នឹង​ផ្សាយ​ថ្ងៃទី១០ និង ១១ ខែមេសាតាម​ការ​គ្រោងទុក ហើយភាគទី១៧ នឹង​លើកទៅបញ្ចាំងនៅ ២​សប្ដាហ៍ក្រោយ គឺនៅថ្ងៃទី២៤ ខែមេសា។

ស្របពេល​ភាគពិសេសរបស់ «Vincenzo» គ្រោង​នឹង​ផ្សាយតាមពេល​ធម្មតានៅ​ថ្ងៃទី១៧ ខែមេសា គម្រោងបញ្ចាំងនៅថ្ងៃទី១៨ ឯណោះ ក៏មិនទាន់​សម្រេច​ថា​មាន​អ្វីបង្ហាញ​ដែរ៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី