អនុស្សាវរីយ៍ EXO បង្កើតរួមគ្នា កត់ទុកជាពេលដ៏មានន័យបំផុតរយៈពេល ៩ឆ្នាំកន្លងមកនេះ
- 2021-04-08 06:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុស្សាវរីយ៍ EXO បង្កើតរួមគ្នា កត់ទុកជាពេលដ៏មានន័យបំផុតរយៈពេល ៩ឆ្នាំកន្លងមកនេះ
ចន្លោះមិនឃើញ
រៀងរាល់ថ្ងៃទី០៨ ខែមេសា ជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១២មក អ្នកគាំទ្រ EXO តែងបង្ហោះអបអរក្រុមEXO ព្រោះជាថ្ងៃខួបបង្កើតក្រុមនេះ។
សម្រាប់ EXO វិញ ពេលវេលាកន្លងមកច្រើនឆ្នាំមកនេះ រឿងអ្វីក៏ពួកគេធ្លាប់ជួប ប៉ុន្តែយ៉ាងណាសមាជិកទាំងអស់ក៏មិនលែងដៃគ្នាចោលដែរ ទោះបីត្រូវរវល់ការងាររៀងខ្លួនទៅតាមជំនាញ និងផ្លូវដែលពួកគេជ្រើសដើរក៏ដោយ។ ធ្មេចបើកៗ វាមានរយៈពេល ៩ឆ្នាំហើយ គិតមកដល់ឆ្នាំ ២០២១នេះ ដែលក្រុមតែងនៅជាមួយអ្នកគាំទ្រ ដូចនេះរយៈពេលជាយូរមកនេះ ពួកគេក៏ប្រាកដជាបានសាងរឿងល្អៗមកជាមួយគ្នាច្រើនដែរ។
ពិតមែនហើយ! ពួកគេបានសាងអនុស្សាវរីយ៍ច្រើនណាស់ជាមួយគ្នា ប៉ុន្តែថ្ងៃនេះ Sabay សូមលើកយកពេលវេលាមួយចំនួនដែលទាំងសមាជិកក្រុម និង EXO-L ប្រាកដជាគ្មានថ្ងៃភ្លេចបានឡើយ៖
១. ពេលឈ្នះពានពីកម្មវិធីប្រគំតន្ត្រី
២. ពេលចូលរួមកម្មវិធីកម្សាន្តចិន Happy Camp រួមគ្នា
៣. ពេលបង្ហាញក្ដីស្រឡាញ់ឲ្យគ្នាក្នុងកម្មវិធី Happy Camp
៤. ពេលឈ្នះពានពីកម្មវិធីធំៗ
៥. ពេល Lay ឡើងនិយាយពេលទទួលពាន ថាពេលវេលាលំបាកទាំងអស់ដែលពួកគេឆ្លងកាត់កន្លងមក មិនមែនហៅថាជាការបរាជ័យទេ ប៉ុន្តែវាជាកម្លាំងដែលជម្រុញចិត្តបន្ថែម ឲ្យពួកគេកាន់តែដើរទៅមុខបាន។
៦. មានងារជា «ស្ដេច Grand Prizes» ក្រោយឈ្នះពានធំ «Album Of The Year» ដល់ទៅ ៥ឆ្នាំជាប់គ្នា
៧. បទចម្រៀងក្នុងរឿងដែល HIT ខ្លាំងបំផុត
៨. ពេលមើលរឿង «Miracle In Cell No.7» ជុំគ្នា
៩. ពេល EXO លេងជាមួយក្មេងៗ
១០. ពេលចូលរួមកម្មវិធី Infinite Challenge ដោយបានបង្កើតបទចម្រៀងជាមួយពិធីករ Yoo Jae Suk
១១. ពេលបង្ហាញសមត្ថភាពសម្ដែង
១២. សមត្ថភាពច្រៀងបានច្រើនភាសា
១៣. ពេលសន្យាជាមួយ Fan ទាំងអស់ រក្សា EXO ឲ្យបាន ហើយបានចេញបទ «Promise» ជាការតបស្នងនូវក្ដីស្រឡាញ់ដែលបានមក
១៤. ពេលឡើងសម្ដែងក្នុងព្រឹត្តិការណ៍ Winter Olympics in PyeongChang
១៥. ព្រឹត្តិការណ៍អស្ចារ្យមិនអាចបំភ្លេចបាន ពេលទៅ Dubai
១៦. Concept របស់ក្រុមថ្មីរហូត មិនដែលឲ្យជាន់គ្នាទេ
១៧. ពេលសមាជិកចេញមុខជាតារាទោល ត្រូវតែពិសេសជានិច្ច
១៨. ក្រុមតូចដែលបង្កើត ហើយទទួលបានមកវិញនូវភាពជោគជ័យមិនឲ្យខកចិត្តហ្វេន
១៩. បទ «Growl» ក្លាយជាបទតំណាងប្រចាំ K-Pop
២០. ពេលក្រុមមានមហាកិត្តិយស ដោយត្រូវបានអញ្ជើញឲ្យចូលរួមក្នុងជំនួប G20 Summit រវាងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In និងអតីតប្រធានាធិបតីអាមេរិក Donald Trump
២១. ពេល Ryal Reynolds សុំធ្វើជាសមាជិកទី ១០របស់ EXO
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត