បងស្រី វី ឌីណែត ដែលឆ្លងកូវីដ-១៩ទាំងកូនក្នុងផ្ទៃ៧ខែពេលនេះអាចត្រឡប់ទៅផ្ទះវិញហើយ
- 2021-04-08 10:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងស្រី វី ឌីណែត ដែលឆ្លងកូវីដ-១៩ទាំងកូនក្នុងផ្ទៃ៧ខែពេលនេះអាចត្រឡប់ទៅផ្ទះវិញហើយ
ចន្លោះមិនឃើញ
នៅថ្ងៃទី៨ មេសា នេះប្រទេសកម្ពុជាហាក់មានការកើនឡើងតួលេខនៃអ្នកឆ្លងជំងឺកូវីដច្រើនឡើង ស្រប ពេលគ្នានេះក៏មានអ្នកជាសះស្បើយផងដែល ហើយក្នុងនោះបងស្រីបង្កើតតារាចម្រៀង វី ឌីណែត អ្នក នាង វី ឌីណា ពេលនេះបានជាសះស្បើយហើយនៅរសៀលនេះ។
យោងតាមគណនីហ្វេសប៊ុករបស់ វី ឌីណា បានឱ្យដឹងថាស្ថានភាពជំងឺកូវីដ-19បានជាសះស្បើយ ហើយ ក្នុងនោះស្វាមីរបស់នាង និងកូនក្នុងផ្ទៃ៧ខែក៏ជាសះស្បើយផងដែរ។ បច្ចុប្បន្ន វី ឌីណា និង គ្រួសារ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ វី ឌីណា៖”ថ្ងៃនេះនាងខ្ញុំវីឌីណា,ស្វាមី និង តាំតូច បានត្រលប់ទៅផ្ទះវិញហើយ ដោយពួកយើងបានជាសះស្បើយហើយពីជំងឺកូវិដមួយនេះ”។
រម្លឹកផងដែរថា វី ឌីណា រកឃើញផ្ទុកជំងឺកូវីដកាលពីថ្ងៃទី២២ មីនា ទាំងដែលកំពុងពពោះកូន៧ខែ។ ក្រោយសម្រាកព្យាបាលអស់រយៈពេល១៨ថ្ងៃ នៅសណ្ឋាគារ The Great Duke ថ្ងៃនេះ បងស្រី វី ឌីណា បានជាសះស្បើយអាចត្រឡប់ទៅផ្ទះវិញហើយ៕