គ្រោះធំមិនខាន អ្នកចូលចិត្តសាកទូរសព្ទទុកក្រោមខ្នើយ
- 2021-04-08 10:14:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះធំមិនខាន អ្នកចូលចិត្តសាកទូរសព្ទទុកក្រោមខ្នើយ
ចន្លោះមិនឃើញ
កន្លងទៅមានករណីគ្រោះថ្នាក់ជាច្រើនដែលបង្កដោយសារការសាកថ្មទូរសព្ទចោលអំឡុងពេលចូលដំណេក ហើយក្នុងហេតុការណ៍ខ្លះអ្នកប្រើប្រាស់រមែងទុកទូរសព្ទចោលនៅក្រោមភួយឬខ្នើយ។ ពិតមែនទេដែលបញ្ហានេះអាចអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត?
បង្ហោះផ្សាយចេញពីទំព័រហ្វេសប៊ុកនាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំទីក្រុង Newton រដ្ឋ New Hampshire សហរដ្ឋអាមេរិក បានក្រើនរំលឹកដល់ពលរដ្ឋថា ការសាកថ្មទូរព្ទនៅលើគ្រែ ជាពិសេសទុកក្រោមខ្នើយ ពិតជាអាចឈានដល់អគ្គិភ័យកើតឡើងពិតមែន ។
ប្រភពបានសង្កត់ធ្ងន់ថា៖ "ដោយកត្តាកម្តៅនៃខ្សែសាកឬឧបករណ៍បានកើនឡើងកាន់តែខ្លាំង ព្រោះពុំមានទីតាំងបញ្ចេញខ្យល់គ្រប់គ្រាន់ លទ្ធផលនឹងធ្វើឲ្យខ្នើយឬគ្រែត្រូវភ្លើងឆេះ"។
ការបកស្រាយក្រោយការស្រាវជ្រាវរកឃើញថា ពាក់កណ្តាលនៃកុមារនិងយុវវ័យ ច្រើនសាកថ្មទូរសព្ទចោលនៅលើគ្រែ ហើយមាន ៣៨ ភាគរយ បាននិយាយថាទូរសព្ទដែលសាករមែងទុកចោលនៅក្រោមខ្នើយចោលមួយយប់ពេញ។
ពុំមែនជាលើកទីមួយនោះទេ ដែលទូរសព្ទអាចសម្លាប់មនុស្សបាន ក្រៅពីនោះក៏បង្កបញ្ហាចុកក, ឈឺក្បាល, បញ្ហាចូលដំណេកមិនលក់ និងរីករាលដាលមេរោគបាក់តេរី សុទ្ធសឹងជាប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវកាយ។ ចំពោះផ្លុវចិត្ត ការប្រើប្រាស់ទូរសព្ទក៏ធ្វើឲ្យអារម្មណ៍មនុស្សមានភាពតានតឹង ជារោគសញ្ញានៃការញៀនប្រើប្រាស់ជ្រុលហួសកម្រិត៕