រឿង​ជំនួយការ​អាជ្ញាកណ្ដាល​ទៅ​សុំ​ ស៊ីញេ​ពី​ Haaland ត្រូវ​បាន​បក​ស្រាយ​ច្បាស់​ការ​ហើយ

  • 2021-04-08 11:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Simona Zibut ប្រធាន​សមាគម​ SOS Autism Bihor ដែល​ជា​សមាគម​ជួយ​កុមារ​អទីសឹម​ បាន​ធ្វើ​ការ​ពី​បកស្រាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ពី​មូលហេតុ​ ដែល​លោក​ Octavian Sovre ជំនួយ​ការ​អាជ្ញាកណ្ដាល​បាន​ទៅ​សុំ​ ស៊ីញេ​ពី​ខ្សែ​ប្រយុទ្ធ​ Erling Haaland ក្រោយ​​ប្រកួត​ Man City តទល់​នឹង​ Dortmund ក្របខ័ណ្ឌ​ UEFA Champions ក្នុង​លទ្ធផល​ឈ្នះ​ ២-១ កាល​ពី​ម្សិលមិញ​នេះ​។

លោក​ Zibut បាន​និយាយ​ថា​៖" មូលហេតុ​ដែល​លោក​ Sovre សុំ​ស៊ីញេ​ពី​ Haaland បែប​នេះ​ដោយ​សារ​តែ​គាត់​តែង​តែ​ធ្វើ​អញ្ចឹង​ ដើម្បី​យក​មក​លើក​ទឹក​ចិត្ត​ដល់​កុមារ​អទីសឹម​ នៅ​ក្នុង​ប្រទេស​រូម៉ានី​ ដែល​ជា​ប្រទេស​កំណើត​របស់​លោក​ "។

លោក​បានបន្ត​ថា​៖" នេះ​ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​ធំៗ​អត់​ដឹង​អញ្ចឹង​ហើយ​។ តាម​ទៅ​គាត់​ធ្វើ​អញ្ចឹង​យូរ​ហើយ​ ឲ្យ​កីឡាករ​ណា​ល្បី​ៗ​ គឺ​គាត់​ធ្វើ​អញ្ចឹង​ទាំង​អស់​ហ្នឹង​ ហើយ​គាត់​តែង​តែ​យក​មក​ឲ្យ​យើង​រហូត​ហ្នឹង​ ព្រោះ​គាត់​ចង់​លើក​ទឹក​ចិត្ត​កុមារ​ ដែល​មាន​បញ្ហា​ខួរក្បាល​ឲ្យ​សប្បាយ​ចិត្ត​ និង​ខិត​ខំ​ "៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី