មហាជនសាទរ ក្រោយតុលាការសម្រេចដោះលែងសន្តិសុខធនាគារ ABA ឱ្យមានសេរីភាពវិញ
- 2021-04-08 11:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាជនសាទរ ក្រោយតុលាការសម្រេចដោះលែងសន្តិសុខធនាគារ ABA ឱ្យមានសេរីភាពវិញ
ចន្លោះមិនឃើញ
នៅល្ងាចថ្ងៃទី ៨ មេសា ២០២១ នេះ លោក ភឿង ភីរៈ សន្តិសុខ ABA និងជា មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន នៅមុនធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យឲ្យមានសេរីភាពវិញហើយ ។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ស្រាប់តែនៅថ្ងៃកើតហេតុ មានជនបែកថ្នាំម្នាក់ព្យាយាមចាក់សម្លាប់ខ្លួនម្ដងហើយម្ដងទៀត ទើបលោកដកកាំភ្លើងបាញ់ដើម្បីការពារខ្លួន បន្ទាប់មកជនបែកថ្នាំនោះ បានស្លាប់នៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។
ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែង មន្ដ្រីនគរបាលរ និងជាសន្ដិសុខយាមធនាគារ ABA ឱ្យមានសេរីភាពវិញនោះ គឺមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនផងដែរ ៕