មិន​គួរ​ឲ្យ​ជឿ! Griezmann មាន​កូន​ ៣ កើត​ថ្ងៃ​ ខែ​ដូច​គ្នា​ទាំង​អស់ ខុស​តែ​ឆ្នាំ​ទេ!

  • 2021-04-08 13:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann ក្នុង​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០២១ ក្លាយ​ជា​បុរស​កូន ៣ហើយ ក្រោយ​កូន​ពៅ​ប្រុស​ ទើប​តែ​កើត​នៅ​ក្នុង​ថ្ងៃ​នេះ។

យ៉ាងណាមិញ វា​ពិត​ជា​គាប់​ជួន​មែន​សម្រាប់​កីឡាករ​ Barcelona រូប​នេះ ខណៈ​កូន​ៗ​របស់​គេ​ទាំង​ ៣ កើត​ក្នុង​ថ្ងៃ​តែ​មួយ​ទាំង​អស់ ដោយ​កូន​ស្រី​បង​កើត​នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០១៦ កូន​ប្រុស​កណ្ដាល​កើត​ថ្ងៃ​ ខែ​ដូច​គ្នា តែ​ឆ្នាំ២០១៩ ហើយ​កូន​ពៅ​កើត​ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជើងឯក​ពាន​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨​រូប​នេះ រៀបការ​ជាមួយ​មិត្ត​ស្រី​ជនជាតិ​អេស្ប៉ាញ​របស់​ខ្លួន​ឈ្មោះ Erika Choperena កាល​ពី​ឆ្នាំ២០១៧៕

ប្រភព៖ tribuna   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម