បន្ទាន់! ធ្លាប់មានអ្នកជំងឺកូវីដ ចូលផ្សារទំនប់ស្ទើរាល់ថ្ងៃ មុនដឹងថាខ្លួនឆ្លងជំងឺ

  • 2021-04-08 13:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានដែលទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បានឱ្យដឹងថា ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ មាន​អ្នកជំងឺកូវីដ១៩ ម្នាក់ បានទៅផ្សារទំនប់ ដែលស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ស្ទើររាល់ថ្ងៃ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ដូរទាំងអស់ ដែលចេញចូលក្នុងផ្សារខាងលើចាប់ពីថ្ងៃទី ១៥ ខែ មីនា ដល់ថ្ងៃទី ៣១ មីនា ឆ្នាំ២០២១ និងមានអាការៈមួយចំនួនដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តជាបន្ទាន់ នៅតាមទីតាំងដូចខាងក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

អត្ថបទពេញនិយម