​អាណិត​​ តាំង​ ពិសី ​កំពុង​ពេញ​ល្អ​ផង​​ ឥឡូវ​សម្រាក​ទៀត​បាត់​​

  • 2021-04-09 02:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​​ តាំង ពិសី ដែល​កំពុង​តែ​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង​​ដើម​រដូវ​កាល ដោយ​បង្ហាញ​ខ្លួន​បាន​៣​ប្រកួត​រក​បាន​ពីរ​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​​បាន​មួយ​គ្រាប់​ ត្រូវ​សម្រាក​យ៉ាង​តិច​មួយ​ខែ​កន្លះ ក្រោយ​ប៉ះ​ទង្គិច​​កាល​ជួយ Tiger ឲ្យ​​ឈ្នះ​ទ័ព ៣-២ កាល​ជំនួប​សប្ដាហ៍​ទី​៣ របស់​​ Angkor Tiger ។

ក្រោយ​ពេល​ថត​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​រសៀល​ម្សិលមិញ​នេះ តាំង ពិសី បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​គ្រូ​ពេទ្យ​​​ប្រាប់​ឲ្យ​សម្រាក​យ៉ាង​តិច​១ ខែ​កន្លះ ដើម្បី​ព្យាបាល​​របួស​រលាក​​សរសៃពួរ​ជើង​ផ្នែក​ខាង​ក្រោយ​។ បច្ចុប្បន្ន​​កន្លែង​របួស​របស់​គេ​មិន​បាន​បង្ក​ការ​ឈឺចាប់​អ្វី​​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​ដាច់​ខាត​ត្រូវ​តែ​សម្រាក​ព្យាបាល​​ឲ្យ​បានត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ។

​រំលឹក​ថា តាំង ពិសី បាន​របួស​ដាច់​សរសៃ​ ACL កាល​ពី​ឆ្នាំ​​មុន​ពេញ​មួយ​រដូវ​កាល​មិន​បាន​លេង​ ប៉ុន្តែ​បង្ហាញ​​ខ្លួន​មក​វិញ​​ដើម​រដូវ​កាល​នេះ​​មិន​ត្រឹម​តែ​មិន​ធ្លាក់​ទម្រង់​លេង បែ​ជា​បង្ហាញ​ឲ្យ​​មហាជន​មើល​ឃើញ​ថា គេ​​កាន់​តែ​ល្អ​ជាង​រដូល​មុន​​ទៅ​ទៀត​។ ប្រកួត​មុន​នេះ​ ខ្សែ​ការពារ​ខាង​លើ​មិន​បាន​​ជួយ​ក្រុម​ទេ ​ប៉ុន្តែ​ Tiger ​បាន​យក​ឈ្នះ​​ប៉ូលិស​១-០ ដើម្បី​កាន់​កាប់​កំពូល​តារាង​បណ្ដោះ​អាសន្ន​ ដោយ​មាន ១០ ពិន្ទុ​ក្នុង​ចំណោម ៤ ប្រកួត​​ដោយ​ឈ្នះ​៣​ និង​ស្មើ​១​ផងដែរ​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​