KARA អបអរខួប ១៤ឆ្នាំរបស់ក្រុមជុំគ្នា + ចម្លើយមេក្រុមតប Comment ពី Hara ធ្វើឲ្យហ្វេនអួលណែនបំផុត
- 2021-04-09 02:27:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
KARA អបអរខួប ១៤ឆ្នាំរបស់ក្រុមជុំគ្នា + ចម្លើយមេក្រុមតប Comment ពី Hara ធ្វើឲ្យហ្វេនអួលណែនបំផុត
ចន្លោះមិនឃើញ
ថ្មីៗនេះ KARA បានធ្វើពិធីអបអរខួប ១៤ឆ្នាំរបស់ក្រុមជុំគ្នា ដោយមានការចូលរួមពីសមាជិកទាំង ៤នាក់ដូចជា Gyuri, Seungyeon, Nicole និង Jiyoung។
ក្រុមចម្រៀងមួយនេះបង្កើតនៅឆ្នាំ ២០០៧ ហើយគួរឲ្យស្ដាយនៅឆ្នាំ ២០១៦ ក៏ត្រូវបំបែកវិញ ប៉ុន្តែយ៉ាងណាសមាជិកទាំងអស់នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាដដែល។
ដូចកាលពីថ្ងៃទី ០៨ ខែមេសា មេក្រុមគឺ Gyuri បានបង្ហោះរូបលើ Instagram បង្ហាញពីការជួបជុំ និងអបអរខួបលើទី១៤ របស់ KARA។
Caption សរសេរថា៖ «ប៉ុន្មានថ្ងៃមុន យើងបានជុំគ្នាអបអរខួបទី១៤ នៃការបង្កើត KARA។ វាជាពេលដ៏មានន័យបំផុតសម្រាប់ពួកយើងទោះពេលវេលាកន្លងផុតទៅក៏ដោយ។ អរគុណ Jiyoung ដែលបានរៀបចំផ្កា និងនំ ដើម្បី Surprise ក្នុងឱកាសនេះ!»។
ក្នុងរូបភាពគេឃើញមាន Seungyeon, Nicole និង Jiyoung រួមជាមួយនឹង Leader Gyuri អមដោយបាច់ផ្កា និងនំដែលមានលេខ ១៤ពីលើ។
ដោយឡែកពេលបង្ហោះក៏ឃើញមាន អ្នកលេងបណ្ដាញសង្គមម្នាក់ Comment ថា៖ «មិនដឹងជាល្អយ៉ាងណាទេ បើមាន Hara នៅទីនោះដែរ» នេះគឺចង់សំដៅដល់ Hara ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១៩នេះឯង។
ក្នុងនាមជា Leader និងជាម្ចាស់ Post, Gyuri ក៏បានតបថា «យើងនាំគ្នាធ្វើពុតថា Hara មិនអាចមកបានទេ ព្រោះប្រឆាំងនឹងបម្រាមណែនាំ ពីការឆ្លងរោគរាតត្បាត មិនឲ្យមានមនុស្សជុំគ្នាលើសពី ៤នាក់»។
ទោះជាយ៉ាងណាការពិតនៅតែជាការពិត Hara បានទៅឆ្ងាយហើយ ប៉ុន្តែសម្រាប់សមាជិក និងអ្នកគាំទ្រតែងទុកនាងក្នុងបេះដូងជានិច្ច៕