លោក​ប្រាយុទ្ធ​ តេស្ដ​កូវីដ​, ​​​​គណៈ​រដ្ឋមន្ត្រី​ថៃ​ឃុំ​ខ្លួន​ឯង​​១៤​ថ្ងៃ​ ក្រោយ​រដ្ឋ​មន្ត្រី​ម្នាក់​ឃើញ​វិជ្ជមាន​​

  • 2021-04-09 03:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​គមនាគមន៍​ថៃ លោក សាក់​សា​យ៉ាម ឈី​ត​ឆ​ប ដែលជា​អគ្គលេខា​របស់​គណបក្ស​ភូម​ចៃ​ថៃ​ដែល​ជា​គណបក្ស​មួយ​ក្នុង​រដ្ឋាភិបាល​ចំរុះ​ថៃ បាន​ឆ្លងកូវី​ដ​១៩​​។​ ​​

មូលហេតុ​ខាង​លើ​នេះ​ធ្វើ​ឲ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​ដទៃ​ទៀត​​​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ស្រប​​ពេល​ថៃ​ផ្ទុះ​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចេញពី​កន្លែង​កម្សាន្ត​សប្បាយ​ពេលយប់​នៅ​ក្រុង​​បាងកក​ ដែល​គេ​កំពុង​ភ័យ​ព្រួយ​ពី​ការ​រាលដាល​រលក​ទី​បី​។​ ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​​​ថា រដ្ឋមន្ត្រី​ជា​ច្រើន​រូប​និង​សមាជិក​សភា​ក្នុង​គណបក្ស​ភូម​ចៃ​ថៃ បាន​ចាប់ផ្តើម​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​។​

​ទោះជា​យ៉ាងណា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​។​មុន​កិច្ចប្រជុំ​​នេះ ​ប្រា​យុទ្ធ​បាន​និយាយថា លោក​បាន​ធ្វើ​តេស្តិ៍​រក​កូវី​ដ​១៩ ​តែ​​លទ្ធផល​អវិជ្ជមាន​៕

ប្រភព៖ Thai PBS   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី