តារា​សិច​ម្នាក់​ទម្លាយ​ថា មាន​កីឡាករ Man Utd ៣​នាក់​ធ្លាប់​ជួល​នាង​ឲ្យ​កំដរ

  • 2021-04-09 07:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សិច​របស់​ហុងគ្រី​ម្នាក់​មាន​ទម្លាយ​ថា នាងធ្លាប់​ផ្ដល់​សេវា​កំដរ​ដល់​កីឡាករ​របស់ Manchester United ៣​នាក់។

Shona River វ័យ​២៨​ឆ្នាំ​ក៏​បាន​ខ្សឹប​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នោះ​មាន​ម្នាក់​ធ្លាប់​យក​លុយ​របស់​នាង​២០០​អឺរ៉ូ​យក​ទៅ​ទិញ​ភីហ្សា​ទៀត​ផង។ និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ River បាន​ប្រាប់​ថា៖ "កីឡាករ​នៅ Premier League មិន​ចូលចិត្ត​ចំណាយ​ដើម្បី​ឡើង​គ្រែ​ទេ។ ពួក​គេ​ចង់​នៅ​ជាមួយ​ពួក​យើង ប៉ុន្តែ​​មិន​ប្រកាស​ស្នេហា​ផ្លូវ​ការ​ទេ។ មាន​ន័យ​ថា ពួក​គេ​ចង់​ទុក​យើង​ជា​ស្រី​កំណាន់”។

River បន្ថែម​ថា កីឡាករ​ទាំង​នោះ​មាន​លុយ​ច្រើន ដូច្នេះ​លួចលាក់​មាន​ស្នេហា​ជាមួយ​ពួក​គេ​ដូច​ជា​ផ្ដល់​សេវា​កម្ម​ឲ្យ​អ៊ីចឹង។ នាង​ក៏​បាន​បង្ហើប​ទៀត​ថា មាន​កីឡាករ​របស់​បិសាច​ក្រហម​ម្នាក់​ធ្លាប់​យក​លុយ​នាង​២០០​អឺរ៉ូ​ទៅ​ទិញ​ភីហ្សា។ នាង​ធ្លាប់​ទាក់ទង​ជាមួយ​កីឡាករ​របស់ United ៣​នាក់ ប៉ុន្តែ​មិន​បង្ហាញ​ឈ្មោះ​ឲ្យ​ដឹង​ឡើយ៕

ប្រភព៖ The Sun   ប្រែសម្រួលៈ រតនៈ

អត្ថបទពេញនិយម