គ្រាន់​តែ​អង្គុយ​រៀន​ស្ងាត់ៗ មាន​អ្នក​ Subscribe ដល់​ជាង ៤០ ម៉ឺន​នាក់

  • 2021-04-09 08:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​កូរ៉េ​​មួយ​រូប​ដែល​ជា​ម្ចាស់​គណនី​ YouTube ឈ្មោះ​ថា​ 봇노잼 (Bot-No-Jam) អាច​អូស​ទាញ​ចំនួន​អ្នក​ Subscribe បាន​ជាង​ ៤០ ម៉ឺន​នាក់ តាម​រយៈ​ការ​បង្ហោះ​ វីដេអូ​​​​​ពេល​ខ្លួន​កំពុង​រៀន​។

​​​​វីដេអូ​រៀន​សូត្រ​នេះ​មិន​មែន​ជា​វីដេអូ​ធម្មតា​នោះ​ទេ ដោយ​សារ​​វីដេអូ​នីមួយៗ​មាន​រយៈ​ពេល​ដល់​ទៅ​រាប់​ម៉ោង​ឯណោះ។ Bot-No-Jam បាន​ចាប់​ផ្ដើម​ការ​បង្ហោះ​វីដេអូ​បែប​នេះ​កាល​ពី​ឆ្នាំ​ទៅ ហើយ​ថ្មីៗ​នេះ​​គេ​តែង​តែ​ផ្សាយ​ផ្ទាល់​វីដេអូ​​ពី​ការ​រៀន​សូត្រ​របស់​ខ្លួន ដើម្បី​ត្រៀម​ប្រលង​ធ្វើ​ជា​​ប៉ូលិស។

​ត្បិត​ថា​ក្នុង​​វីដេអូ​មិន​មាន​ការ​និយាយ​ស្ដី​អ្វី​មែន ប៉ុន្តែ​វីដេអូ​នីមួយៗ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​លើស​លប់ ​សរុប​ទៅ​មាន​ចំនួន​អ្នក​ទស្សនា​ប្រមាណ​ ១០ លាង​ដង។ តាម​ការ​ប៉ាន់​ស្មាន​របស់​ Social Blade គណនី​នេះ​អាច​រក​ចំណូល​បាន​​ចន្លោះ​ពី​ ១ ៣០០ ដុល្លារ ទៅ ជាង ២ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ៕

ប្រភព៖ nextshark | socialblade   ប្រែសម្រួល៖ សុខហេង