Huawei ចាប់ដៃនិងក្រុមហ៊ុនធំមួយផលិត Software ដាក់ក្នុងរថយន្តអគ្គិសនីបើកខ្លួនឯង
- 2021-04-12 02:50:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ចាប់ដៃនិងក្រុមហ៊ុនធំមួយផលិត Software ដាក់ក្នុងរថយន្តអគ្គិសនីបើកខ្លួនឯង
ចន្លោះមិនឃើញ
Arcfox គឺជាក្រុមហ៊ុនធំមួយដែលមានជំនាញខាងផលិតរថយន្តអគ្គិសនី និងរថយន្ដដឹកទំនិញធំៗប្រភេទ (truck) មានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន គ្រោងនឹងប្រកាសរថយន្តអគ្គិសនីស៊េរីថ្មីក្នុងឆ្នាំ ២០២១ របស់ខ្លួនបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ជាមួយនិងគ្រឿងផ្គុំមួយចំនួនផ្គត់ផ្គង់ផ្ដាច់មុខដោយ ក្រុមហ៊ុនផលិតទូរសព្ទ Huawei ។
ក្រុមហ៊ុនដដែលខាងលើ បានធ្វើឲ្យភ្ញាក់ផ្អើលម្ដងរួចហើយជាមួយនឹងការរចនារូបរាងរថយន្តប្រណិតៗ និងជាពិសេសរថយន្តអគ្គិសនីមួយទៀតម៉ូឌែល Alpha S HBT ដែលត្រៀមដាក់បង្ហាញនៅពិព័រណ៍រថយន្ត Shanghai Motor Show នាថ្ងៃទី១៧ ខែមេសា ខាងមុខនេះ ព្រមទាំងនឹងបំពាក់បច្ចេកវិទ្យា Huawei HI system ដោយអាចធ្វើឱ្យរថយន្តមានលទ្ធភាពបើកស្វ័យប្រវត្តិ, អាចប្រើប្រាស់សេវា 5G, រួមជាមួយ smart display និងបច្ចេកវិទ្យា Lidar technology ថែមទៀតផង។
លោក Ken Hu ប្រធានក្រុមហ៊ុនវេន Huawei ក៏បានបញ្ជាក់កាលពីថ្មីៗនេះផងដែរថា Huawei មិនមានផែនការដាក់លក់រថយន្តក្រោមយីហោផ្ទាល់ខ្លួនទេ គឺក្រុមហ៊ុនមានបំណងសហការជាមួយក្រុមហ៊ុនផលិតរថយន្តដើម្បីផ្គត់ផ្គង់ Software ដូចជា ប្រព័ន្ធ Huawei HI សម្រាប់យានយន្ត និងពង្រីកការសហការណ៍ជាមួយក្រុមហ៊ុនរថយន្តដទៃតែប៉ុណ្ណោះ ដូចនេះ ចំពោះដំណឹងនេះបានបញ្ជាក់ថា Huawei ពិតជាមិនបានផលិតរថយន្តអគ្គិសនីសម្រាប់ប្រកួតប្រជែងលើទីផ្សារ ដូចទៅនឹងពាក្យចចាមអារ៉ាមកន្លងមកនោះទេ៕