Ole៖ បើ Son ជា​កូន​ប្រុស​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ឲ្យ​បាយ​គេ​ហូប​ទេ ព្រោះ​​វា​អាម៉ាស់​ខ្លាំង​ណាស់​

  • 2021-04-12 01:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester United លោក Ole Gunnar Solskjaer នៅ​តែ​មិន​អស់​ចិត្ត​សម្រាប់​ ការ​មិន​ឲ្យ​គ្រាប់​បាល់​ដំបូង​ចំពោះក្រុម​របស់​លោក ក្នុង​ការ​ប្រកួត​យក​ឈ្នះ Spurs ៣-១។

គ្រាប់​បាល់​របស់ Edinson Cavani ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល បន្ទាប់​ពី​អាជ្ញាកណ្ដាល​ពិនិត្យ​ VAR ឃើញ​ថា​ដៃ​របស់​ Scott McTominay បាន​ប៉ះ​មុខ​របស់ Son Heung-min។ លោក Solskjaer បាន​និយាយ​ថា ការ​ប្រកួត​នេះ​បាន​កន្លង​ហួស​ទៅ​ហើយ គ្រាន់​តែ​មិន​អស់​ចិត្ត​រឿង​គ្រាប់​បាល់​ដំបូង។

Ole បាន​បន្ថែម​ថា៖ "ប្រសិន​បើ​គេ (Son) ជា​កូន​របស់​ខ្ញុំ​ ហើយ​គេ​ដួល និង​ត្រូវ​ការ​មិត្ត​រួម​​ក្រុម​ជា​ច្រើន​នាក់ជួយ​លើក ខ្ញុំ​នឹង​មិន​ឲ្យ​បាយ​គេ​ហូប​ទេ ព្រោះ​វា​ជា​រឿង​អាម៉ាស់​បំផុត។ Son ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ Spurs មុន​ពេល Fred, Cavani និង Mason Greenwood ​ជា​​អ្នក​ទាត់​បញ្ចូល​ទី​​វាយ​បក​ឲ្យ Man Utd ឈ្នះ​វិញ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ