ដើម្បីបានរាងស្អាតត្រូវតមអាហារច្រើនមុខ តែមាន ១ Park Bom មិនអាចអត់បានដាច់ខាត

  • 2021-04-12 03:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៩ ខែមេសា ស្ថិតក្នុង​ភាគ​មួយ​ក្នុង​កម្មវិធី​ Kim Shin Young’s Noon Song of Hope Park Bom បាន​លើកឡើង​ពី​បទ​ចម្រៀង​ថ្មី​ "Do Re Mi Fa Sol” មក​និយាយក្នុង​ចំណោម​ប្រធាន​បទជា​ច្រើន។

ដោយឡែក​ជាមួយ​គ្នា​នោះ​ ទាក់ទង​នឹង​រឿង​ស្រក​ទម្ងន់​ក៏ជា​ប្រធាន​បទ​មួយ​ដ៏គួរឥ្យ​ចាប់អារម្មណ៦ដែរ។ ដូចកាលពី​ខែមករា តារា​ស្រី​រូប​នេះ​ក៏​បាន​និយាយដែរ​ថា​ខ្លួន​ស្រកបាន​ ១១គីឡូឯណោះ ជាហេតុ​អ្នកគាំទ្រ​មាន​ការភ្ញាក់ផ្អើលគួរសមដែល​ដឹង​ថា​នាង​អាច​ធ្វើ​បានដោយជោគជ័យ។

ជាការពិត​ក្រុមហ៊ុន​ស Juvis ក៏ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការ​ជួយនាង​អាច​ស្រក​ទម្ងន់​បាន​ដែរ។ ដាក់ស្ដែង​ វាមិនមែន​ជា​រឿង​ងាយស្រួល​ទេ នៅជំហាន​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​សម្រកទម្ងន់ ប៉ុន្តែ​ទោះជា​យ៉ាងណា Park Bom នៅ​តែ​មិន​បោះ​បង់ការតាំងចិត្តមួយនេះ មិនថា​មាន​រឿងអ្វី​កើតឡើង​ក៏ដោយ។

ក្នុងចំណោម​របបអាហារមួយចំនួន​នាង​ត្រូវតែតម ប៉ុន្តែមួយក្នុងនោះនាង​មិនអាច​ចោលបានទេ គឺ Caramel Macchiatos ហើយនាង​តែងញ៉ាំជា​រៀងរាល់ព្រឹក។ បន្ថែម​ពីនេះ​ Bom ថា​ មួយរយៈចុងក្រោយនេះនាង​ញ៉ាំឪឡឹករាល់ថ្ងៃ ហើយនាងពិតជា​ចូលចិត្តរសជាតិផ្លែនេះណាស់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី